ការលក់ដូរនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់សណ្តាប់ធ្នាប់កំពុងកើតមាន ស្ទើរគ្រប់ខ្សែផ្លូវក្នុងក្រុងតាខ្មៅដោយមិនមានចំណាត់ការសមស្របណាមួយពីសំណាក់អាជ្ញាធរក្រុងនោះឡើយ។ បញ្ហានេះធ្វើឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ,អ្នកធ្វើដំណើរនិងសាធារណជនទូទៅ។ អ្វីដែលបណ្ដាលឲ្យមានបញ្ហាសណ្តាប់ធ្នាប់ទាំងនេះ ត្រូវគេមើលឃើញថា ទំនងជាដោយសារផលប្រយោជន៍របស់អាជ្ញាធរ។
ក្រុមអ្នកលក់ដូរមិនថានៅមាត់ទន្លេក្រុងតាខ្មៅ ឬតាមបណ្ដាខ្សែផ្លូវតូចធំនោះទេ គឺបានយកផ្លូវតូចធំក្នុងទីក្រុងប្រកបរបរអាជីវកម្មយ៉ាងអាណាធិបតេយ្យ ដោយមិនមានការរៀបចំសណ្ដាប់ធ្នាប់ ពីសំណាក់អាជ្ញាធរក្រុងនោះឡើយ។ ប្រការនេះបានធ្វើឲ្យក្រុងតាខ្មៅបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់បញ្ហាបរិស្ថានទៀតផង។ នៅជុំវិញផ្សារតាខ្មៅចាស់ក៏ដូចជាផ្សារតាខ្មៅថ្មី ភាពអាណាធិបតេយ្យ នៃក្រុមអ្នកលក់ដូរក្នុងផលប្រយោជន៍របស់អាជ្ញាធរក្រុង បានបង្កភាពអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្ដាប់ ធ្នាប់រួមទាំងការយកចិញ្ចើមផ្លូវធ្វើជាចំណតសាធារណៈទៀតផង។
គេមិនដែលឃើញអាជ្ញាធរក្រុងតាខ្មៅលោកឃឹម សំភារៈ ចរៀបចំសណ្ដាប់ធ្នាប់ម្ដងណាឡើយ។ អ្នកលក់ដូរតាម រទេះរុញជួនកាលឈប់ចតនៅកណ្ដាលផ្លូវ ដូចដែលគេ បានផ្សព្វផ្សាយតាមបណ្ដាញសង្គម កាលពីប៉ុន្មានខែ មុន។ អ្នកលក់ទំនិញផ្សេងៗក៏ដូចជាសំលៀកបំពាក់ តសំយាបមកមុខផ្ទះ ធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុងស្ទើរតែទាំងស្រុង។ បើទោះជាយ៉ាងណាក៏ដោយអាជ្ញាធរក្រុងតាខ្មៅ ហាក់ដូចជាមិនមានចំណាត់ការឱ្យបានច្បាស់លាស់អំពីបញ្ហានេះទេ។
ក្រុមអ្នកលក់ដូរមួយចំនួនបានខ្សឹបខ្សៀវថា មានជនម្នាក់ជិះម៉ូតូប្រមូលលុយពីពួកគាត់ ជារៀង រាល់ថ្ងៃ ក្នុងអ្វីដែលគេថា យកប្រាក់ទាំងនេះ សម្រាប់ការប្រមូលសំរាមក្នុងក្រុងតាខ្មៅ រៀបចំសណ្ដាប់ធ្នាប់ និងបាញ់ទឹកលាងផ្លូវ។ បើទោះបីជាប្រាក់នោះ តិចតួចក្នុង១ ថ្ងៃ១ពាន់រៀលឬ២ពាន់រៀល ពីបណ្ដាអ្នកលក់ដូរតាមផ្លូវអាណាធិបតេយ្យនោះយ៉ាងណាក៏ដោយ ប៉ុន្តែគេយល់ ឃើញថានោះជាមូលហេតុដែលនាំឲ្យបាត់បង់សណ្តាប់ ធ្នាប់នៅក្នុងទីក្រុងតាខ្មៅទាំងមូល។ នេះហើយជាមូល ហេតុដែលនាំឱ្យបាត់បង់សម្រាប់ធ្នាប់នៅក្នុងក្រុងតាខ្មៅសព្វថ្ងៃ។
ប្រជាពលរដ្ឋឆ្លងកាត់ក្រុងតាខ្មៅ ជាពិសេសអ្នករស់នៅក្នុងទីក្រុងនេះ ចង់ឃើញអភិបាលខេត្តកណ្ដាលលោក គួច ចំរើន ចាត់ចែងចេញមុខរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុងតាខ្មៅឲ្យបានស្រស់ស្អាតសមរម្យល្អផង។ ការរំពឹងលើអាជ្ញាធរក្រុង ហាក់ដូចជាមិនអាចទៅរួចទេ ពីព្រោះគេយល់ឃើញថា មានជាប់ជំពាក់ទៅ នឹងផលប្រយោជន៍បន្តិចបន្តួចប្រចាំថ្ងៃ,ប្រចាំខែ ជាមួយអ្នកលក់ដូរអាណាធិបតេយ្យទាំងនោះទៅហើយ។ ជាងនេះទៀតប្រសិនបើនៅតែបណ្ដែតបណ្ដោយតទៅទៀត បញ្ហាអនាធិបតេយ្យ នេះមិនអាចដោះស្រាយបានស្អាតបាត ទៅថ្ងៃអនាគតនោះបានឡើយ៕
