Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

លោក ជួន ណារិន្ទ បញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយលូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តដឹកអុស

(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុស។

នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវករណីនេះ ហើយអញ្ជើញមន្រ្តីនោះមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

ពាក់ព័ន្ធករណីខាងលើនេះ លោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីគោលដៅស្តុបស្ពានអាកាសផ្សារដីហុយត្រូវបានមន្រ្តីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងសួរនាំដោយសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច។

ប្រសិនក្នុងករណីមន្រ្តីខាងលើ រកឃើញមានកំហុសបំពេញភារកិច្ចមិនគោរពច្បាប់ និងមិនគោរពវិន័យនគរបាលជាតិនិងប្រឈមសម្រេចអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299