Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ស្នងការដ្ឋាននគរបាលខេត្តរតនៈគិរីបដិសេធករណីសមត្ថកិច្ចតាមដងផ្លូវយកប្រាក់ពីប្រជាពលរដ្ឋដឹកអុសទៅលក់នៅប្រទេសវៀតណាម

ខេត្តរតនគិរី÷ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានចេញសេចក្តីបដិសេធពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មានយើងខ្ញុំអំពីករណីដែលមានប្រជាពលរដ្ឋត្អូញតែរឿងសមត្ថកិច្ចនៅតាមដងផ្លូវយកប្រាក់ពេលពួកគាត់ដឹកអូសទៅលក់នៅប្រទេសវៀតណាម។ លិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះហត្ថលេខាដល់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤បានបញ្ជាក់ថា

ស្តីពីការស្រាវជ្រាវលើករណីចុះផ្សាយរបស់សារព័ត៌មាន ពេញចិត្ត មេឌា បានចុះផ្សាយមានខ្លឹមសារថា “ពលរដ្ឋសម្អាតចម្ការកាប់ដើមចន្ទចាស់ៗ យកអុសទៅលក់ នៅប្រទេសវៀតណាម ត្អូញត្អែររឿង សមត្ថកិច្ចប្រចាំការនៅ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជំរិតយកប្រាក់” កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៤។

-លិខិតជម្រាបមក លេខៈ ២៦៣១ សជណ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ -លិខិតបំភ្លឺ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ។ -របាយការណ៍លេខៈ ០៤៣/២៤ រ.ប.ក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ របស់វរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦២៣។

តបតាមកម្មវត្ថុ និងយោងខាងលើ ស្នងការនគរបាលខេត្ត មានកិត្តិយស សូមគោរពរាយការណ៍ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា៖ ផ្អែកតាមរបាយការណ៍ របស់អង្គភាពពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី មួយរយៈកន្លងមកនេះ គឺមានឡាន ប្រភេទកែច្នៃ (គោយន្ត) ដឹកជញ្ជូន (អុសឬដើមចន្ទី) ចាស់ៗ របស់ប្រជាពលរដ្ឋ យកទៅលក់នៅប្រទេសវៀតណាម ពិតប្រាកដមែន។ តែកង កម្លាំងជំនាញយើងមិនដែលប្រព្រឹត្តនូវទង្វើ ដូចដែលសារព័ត៌មាន ពេញចិត្ត មេនា បានចុះផ្សាយនោះទេ។ ការចុះ ផ្សាយរបស់សារព័ត៌មានពេញចិត្ត មេឌា នេះគឺចុះផ្សាយដោយគ្មានមូលដ្ឋាន និងអំនះអំនាងច្បាស់ លាស់នោះទេ គឺចុះផ្សាយដោយឯកឯង គ្មានប្រភពច្បាស់ការណ៍។

គួរបញ្ជាក់ថា គេហទំព័រពេញចិត្តមេឌាបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២៤ អត្ថបទមួយអំពីករណីដែលប្រជាពលរដ្ឋសម្អាតចំការកាប់ដើមចន្ទីចាស់ៗយកអុសទៅលក់នៅវៀតណាមត្អូញត្អែរឿងសមត្ថកិច្ចប្រចាំការនៅស្រុកអូរយ៉ាដាវជំរិតយកលុយ។

គេហទំព័រពេញចិត្តមេឌាយើងខ្ញុំមានការសោកស្ដាយដោយសារតែទទួលបានប្រភពព័ត៌មានតែម្ខាងតាមរយៈការទម្លាក់ កំហុសទៅលើសមត្ថកិច្ចដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដូច្នេះសូមលោកស្នងការនគរបាលខេត្តរតនគិរី ទទួលយកនូវការអភ័យទោសដោយអនុគ្រោះ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299