Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ មានអ្នក​ឆ្លង​ក្នុង​សហគមន៍២នាក់ ម្នាក់​ជាមិត្តភក្តិអ្នកធ្វើការនៅ Pedro និង​ម្នាក់ទៀតជាមន្រ្តីក្រសួងមហាផ្ទៃ​បាន​ចូលហាង Zendo

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នៅព្រឹក​ថ្ងៃទី៧ ធ្នូ​នេះ​បាន​បង្ហាញ​ថា នៅថ្ងៃនេះ​គេ​បានរកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩ ដែលជា​ករណីឆ្លង​ក្នុងសហគមមន៍​ចំនួន២នាក់។

ក្នុងនោះ​ម្នាក់ គឺជាបុរស​ជនជាតិខ្មែរ​អាយុ​២១ឆ្នាំ ស្នាក់​នៅ​ជិត​វត្ត​សន្សំ​កុសល ធ្លាប់​ស្នាក់​នៅ​ជាមួយ​បុរស​អ្នកជំងឺកូវីដ​១៩ ដែលធ្វើ​ការ​នៅ Pedro ផ្លូវ​ព្រះសីហនុ។

ចំណែកម្នាក់ទៀត គឺជា​ស្រ្តីអាយុ​២៩ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមាន​ជ័យ ជា​មន្រ្តីរាជការ​នៅ​ក្រសួងមហាផ្ទៃ បាន​ចូល​ក្នុង​ហាង Zendo បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299