Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចុះត្រួតពិនិត្យសិក្សាវាយតម្លៃសក្កានុពលតំបន់ ទេសចរណ៍លើភ្នំខ្នងផ្សា

(ខេត្តកំពង់ស្ពឺ ) ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើដំណើរឡើង ភ្នំខ្នងផ្សា និងដឹកនាំក្រុមការងារជំនាញ ត្រួតពិនិត្យនិងសិក្សាវាយតម្លៃសក្កានុពលក្នុងវិស័យទេសចរណ៍បែបសហគមន៍ លើទីតាំងសហគមន៍ តេទឹកពុះ (សហគមន៍កោដូនតី) និងតំបន់ខ្នងផ្សា(សហគមន៍រលាក់កងជើង) ដែលឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនោះដែរ ក៏មានការញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ គណៈអភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត គណៈអភិបាលស្រុក មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្សជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់សហគមន៍ផងដែរថា ចំពោះ (តេទឹកពុះ) ជាតំបន់មួយមានទឹកក្តៅផុសចេញពីដីក៏ត្រូវតែជួសជុលកសាងអភិវឌ្ឍន៍ជូនអ្នកភូមិទីនោះ ភាគច្រើន ជាជនជាតិសួយ ដែលពួកគេ ជឿថាទឹកក្តៅនេះ ស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និងជំងឺសើស្បែកផ្សេងៗ ពិសេសដែលទៅកម្សាន្តនៅទីនោះ អាចទស្សនាវប្បធ៌មទំនៀមទំលាប់ ប្រពៃណីនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ និងទស្សនារបាំរបស់ជនចាតិសួយ និងរបាំផ្សេងៗទៀត។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ណែនាំចំពោះសហគមន៍ ដោយមានប្រសាសន៍ថា ដើម្បីឲ្យមានកំណើនភ្ញៀវទេសចរណ៍មកកំសាន្ត សហគមន៍មានតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវក្នុងនោះដូចជា ការលក់ដូរឲ្យស្របតាមតម្លៃ ហើយទំនិញធានាគុណភាពជូនភ្ញៀវ ជាងនេះចំណីអាហារត្រូវតែគ្មានជាតិគីមីនាំឲ្យប៉ះពាល់ដល់សុខភាព ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ជំហានដំបូងក្រសួងពាក់ព័ន្ធត្រូវកែលម្អ និងជួសជុលផ្លូវឡើងលើភ្នំ បណ្តាញអគ្គីសនី សាងសង់ចំណតរថយន្ត ឲ្យមានសោភ័ណភាព តភ្ជាប់បណ្តាញសេវាទូរសស័ព្ទចល័ត ជាពិសេសត្រូវគិតគូយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។

សូមជំរាបថា ភ្នំខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ ភ្នំនេះមានកំពស់ប្រមាណ១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សា មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សា ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរណ៍ដែលចង់មកលេងកំសាន្ត ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299