Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

តូចចិត្តគេហៅថា អាកូនអត់ឪ ក្មេងអាយុជាង១០ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង ៖ ពិតអាណិតអាសូណាស់ក្មេងប្រុស ឈ្មោះ កាន់ សងមឿង ភេទប្រុសអាយុ ទើប១៣ ឆ្នាំ ដែលរស់នៅភូមិអូរ ស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលឪពុកម្តាយបានលែងលះគ្នា ហើយមានជីវភាពលំបាកខ្លាំង បច្ចុប្បន្នស្នាក់ ជាមួយជីដូនចាស់។

ជាអកុសលនៅ ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៣០ នាទី ក្មួយប្រុស បានសម្រេចចិត្តធ្វើអត្តឃាត (ចងក)។ មូលហេតុដោយតូចចិត្តនឹងក្មេងៗដូចគ្នាច្រើនតែហៅថាអាកូនអត់ឪ។

សមត្ថកិច្ច ជំនាញបច្ចេកទេស និង កោសល្យវិច្ច័យ ចុះទៅពិនិត្យស៊ើបអង្កេតកន្លែងកើតហេតុផង ដោយក្តីអាណិត អាសូរដែលបានដឹងពីដំណើររឿង ជីវិត របស់ក្មួយប្រុស ពីអ្នកជិតខាង និង មិត្តភ័ក្តផងនោះ ខ្ញុំបាទបានចូលបុណ្យតាមរយៈក្រុមការងារ ថវិកា ចំនួន ២០០.០០០ រៀល ( ពីរសែនរៀល ) និង អង្ករមួយការ៉ុងទម្ងន់ ៥០ គីឡូក្រាម។ សូមអោយវិញ្ញាក្ខន្ធក្មួយប្រុសបានទៅកាន់សុគតិភព៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299