Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

បុណ្យអបអរខួប ១៥ឆ្នាំ នៃការបង្កើតឆ្នេរកម្សាន្តកោះប៉ែន និងស្ពានប្រដឺសឬស្សី ថ្ងៃទី៨ មីនា ខេត្តកំពង់ចាម ទទួលបានភ្ញៀវមកកំសាន្តប្រមាណជាង ៥ម៉ឺននាក់

ខេត្តកំពង់ចាម÷តាមរបាយការណ៍ របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ឲ្យដឹងនាព្រឹកថ្ងៃទី៩ មីនានេះថា ៖ នៅក្នុងឱកាសបុណ្យឆ្នេរខ្សាច់កោះប៉ែន អបអរខួប ១៥ឆ្នាំ (២០១១-២០២៥) នៃការ បង្កើតកន្លែងកម្សាន្តឆ្នេរកោះប៉ែន ស្ពានឫស្សី (ប្រដឹស) ដ៏ស្រស់ស្អាត របស់ខេត្តកំពង់ចាម ហើយក៏ត្រូវជាថ្ងៃ នៃទិវានារីអន្តរជាតិខួបលើកទី១១៤និងព្រឹត្តិការណ៍ប្រដាល់ គុនខ្មែរ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥៤. ៧០៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៥៤.៦០៥ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១០២នាក់។

សូមរំលឹកថា ពិធីបុណ្យ «ឆ្នេរកោះប៉ែន» នេះដែរ ត្រូវបានម្ចាស់រមណីដ្ឋាន រៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះ មាន បំណង ដើម្បី លើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកំសាន្តសប្បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្ត ឲ្យបានច្រើនកុះករ និងដើម្បី អបអរសាទរ គម្រប់ ១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតរមណីយដ្ឋាន ឆ្នេរខ្សាច់កោះប៉ែន ផងដែរ ។ ជាមួយនោះ ព្រឹត្តិការណ៍ ពិធីបុណ្យនេះ ក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ៖ ការប្រកួតបាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ និងការបាញ់កាំជ្រួច ជាដើម។

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាព ពិធីបុណ្យឆ្នេរកោះប៉ែន នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ក៏ដូចជា ម្ចាស់រមណីដ្ឋាន សូមយកចិត្តទុកដាក់ខ្ពស់ លើសន្តិសុខ សណ្តាប់សាធារណៈ និងសោភ័ណភាព ដើម្បី បង្កលក្ខណៈជូនភ្ញៀវទាំងក្នុង និងក្រៅខេត្ត មកលេងកំសាន្តសប្បាយ ប្រកបដោយសុខសុវត្ថិភាព ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299