Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ចេញជួយអន្តរាគមន៍ក្នុងករណីអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ១៧ល្វែង នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

នាយប់វេលាម៉ោង១២:២០នាទី ឈាងចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមាន ករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្រោយទទួលព័ត៌មានភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ជួយអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គីភ័យ ចំនួន១០គ្រឿង ក្នុងនោះរថយន្តខេត្ត ចំនួន៣គ្រឿង និងតាមបណ្ដាក្រុង/ស្រុក ចំនួន៧គ្រឿង ដើម្បីអន្តរាគមន៍ជាបន្ទាន់ ។

ក្នុងករណីអគ្គិភ័យឆាប់ឆេះនេះបណ្ដាលឲ្យឆេះផ្ទះអស់ ចំនួន១៧ល្វែង តែមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ដោយប្រើប្រាស់ទឹកអស់ចំនួន ៥៣ស៉ឺទែន ទើបអាចគ្រប់គ្រងអគ្គីភ័យរលត់១០០% មិនឆេះរាលដាលបន្ដ នៅវេលាម៉ោង ៤:១០នាទី ទៀបភ្លឺ ។ ហើយបច្ចុប្បន្នកម្លាំងជំនាញបាននឹងកំពុងស្រាវជ្រាវរកមូលហេតុ នៃការឆេះនេះ និងសិក្សាចំពោះទំហំ និងទ្រព្យសម្បត្តិដែលបានខូចខាត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ត្រូវពិនិត្យឱ្យបានល្អិតល្អន់ចំពោះការរៀបចំបណ្ដាញខ្សែភ្លើង ការពិនិត្យធុងហ្គាស ភ្លើងធូប ទៀន ជាដើម ។ល។

សូមទំនាក់ទំនងមកវេនប្រចាំបញ្ជា ២៤/២៤ម៉ោង គ្រប់ហេតុការណ៍កើតឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម តាមរយៈលេខទូរស័ព្ទ 097 778 0003 ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299