Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ប៉ូលីសស្រុកព្រៃកប្បាសក្របួចក្រុមចោរឆក់បានពីរនាក់ក្រោយពីធ្វើសកម្មភាពភ្លាមៗ

ខេត្តតាកែវ៖ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង២០និង១៥នាទី នៅលេីដងផ្លូវលេខ១២៩ ស្ថិតនៅក្នុងភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពេីលួច (ឆក់កាបូបស្ពាយ) កេីតឡេីង បង្កដោយជនសង្ស័យមានគ្នាចំនួន០២នាក់៖ ១/ឈ្មោះ ផាន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ២/ឈ្មោះ ហ៉ីម ហុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JS-9952 ធ្វេីសកម្មភាពឆក់កាបូបស្ពាយ ដោយក្នុងកាបូបមានៈ ទូរស័ព្ទដៃ អូប៉ូ ពណ៌ខៀវ០១គ្រឿង និងឯកសារផ្ទាល់ខ្លួនមួយចំនួន របស់ឈ្មោះ ពៅ សោភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ។

ក្រោយពីទទួលព៍ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ព័ទ្ធស្ទាក់ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលេី រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068 សូមអរគុណ!៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299