Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តព្រះវិហារ នាំអំណោយជាថវិកាជាង ៨២ លានរៀល និងជាង១ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតន:ដីដុះ ដើម្បីសាងសង់ឧបដ្ឋានសាលា

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២៥ នេះ បាននាំយកអំណោយជាថវិកា ជាង ៨២ លានរៀល និងជាង ១ ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតនដីដុះ ក្រុងកំពង់ចាម ដើម្បីសាងសង់ឧបដ្ឋានសាលា ។

គូបញ្ជាក់ផងដែរថា ថវិការបស់សប្បុរសជននូវចំនួនដូចខាងលើនោះ មានចំណែករបស់អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ចំនួន ១០ លានរៀល និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ១០ រៀល និង ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំនួន ១០ លានរៀល និងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថវិកាចំនួន ១០ លានរៀល និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថវិកាចំនួន ១០ លានរៀល ព្រមទាំងថវិការបស់សប្បជននានាជាង ៣២ លានរៀល និងប្រាក់ដុល្លារ ១,៤២៣ ដុល្លារ ផងដែរ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299