Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អភិបាលស្រុកពញាឮ និងប្រធានមន្ទីររ៉ែ ចាត់ឲ្យមន្រ្តីចុះពិនិត្យមើលអាជីវកម្មកាយរណ្ដៅដី១កន្លែងនៅ ឃុំឃ្វាំង សង្ស័យកាយលើសច្បាប់កំណត់

(កណ្ដាល)៖ ក្រោយទទួលបានសេចក្ដីរាយការណ៍ជុំវិញអាជីវកម្មកាយរណ្ដៅដី១កន្លែងស្ថិតនៅភូមិស្រែអំពិល ឃុំឃ្វាំង ស្រុកពញាឮ ដែលជីកមានទំហំលើសពីការស្នើសុំត្រឹមថ្នាក់ស្រុក រួចមក, លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ និងលោក ប៉ុន ប៊ុនធឿន ប្រធាន មន្ទីររ៉ែ និងថាមពលខេត្ត បានថ្លែងបញ្ជាក់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះថា លោកនឹងចាត់ក្រុមការងារចុះពិនិត្យមើលករណីនេះ។

សេចក្ដីរាយការណ៍ពីមន្រ្តីមូលដ្ឋាន បានឲ្យដឹងថា អ្នកធ្វើអាជីវកម្មមានឈ្មោះ អ៉ីវ ស្រីនាង បានដាក់ពាក្យស្នើទៅកាន់សាលាស្រុកពញាឮ តែពុំមានបញ្ជាក់ទំហំនោះឡើយ ដូច្នេះការជីកនេះគឺលើសពីការកំណត់របស់ខេត្ត និង ក្រសួងហើយ។ ការជីកទំហំចាប់ពី១ម៉ឺនម៉ែត្រការ៉េ (១ហិកតា) ចាំបាច់ស្នើសុំដល់ថ្នាក់ខេត្ត ប៉ុន្តែអាជីវកម្មនេះអាចថា ជីកលើសទំហំរហូតដល់ជិត៣ហិកតា ខណៈដែលខ្លួនបានស្នើសុំត្រឹមថ្នាក់ស្រុកប៉ុណ្ណោះ។

សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា សម្រាប់អាជីវកម្មកាយដីនេះ ក្រុមដឹកអាចម៍ដីចេញពីរណ្ដៅដីទៀតសោត គ្មានគោរពតាមបទដ្ឋានបច្ចេកទេសឡើយ ហើយផ្លូវក្នុងភូមិអាចទទួលរងផលប៉ះពាល់ខូចខាតនាពេលខាងមុខមិនឡើយ ព្រោះរថយន្តធំៗធ្ងន់ ហើយដឹកហុយទ្រលោមពិបាកដកដង្ហើម ដែលនាំឲ្យប៉ះពាល់ផ្លូវដង្ហើមពលរដ្ឋទៀតផង។

ឆ្លើយតបនឹងករណីនេះ លោក ថន សុវណ្ណា អភិបាល ស្រុកពញាឮប្រកាសថា នឹងចាត់ឲ្យមន្រ្តីចុះពិនិត្យមើលជាក់ស្តែង ដើម្បីមានវិធានការបន្តទៀត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299