Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្ត

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី២ ខែមិនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការបក្សខេត្ត និងពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងគណបក្ស និងកិច្ចប្រជុំពិភាក្សាវាយតម្លៃមន្ត្រីគណបក្ស ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានប្រចាំការបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុក រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺសមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299