Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

បងធិរកស៊ីដឹកឈើចេញពីតំបន់មេម៉ង់យូរឆ្នាំមកហើយ, ប្រភពឈើមកពីណា? កុំឆ្លើយថា ដឹកមកពីអាមេរិក?

លោកធិ គឺជាឈ្មួញរកស៊ីដឹកឈើយូរឆ្នាំមកហើយ នៅខេត្តមណ្ឌលគិរីចេញតាមច្រកមេម៉ង់។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៥ គេប្រទះឃើញលោកធិ ដឹកឈើតាមរថយន្តធំ១គ្រឿងចេញពីតំបន់មេម៉ង់ សំដៅទៅក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី។ លោកធិ តែងតែនិយាយថា រាល់ឈើដែលលោកដឹកជញ្ជូនគឺជាឈើរបស់មេៗ…(Sic)។ គេមិនដឹងថា តើនៅខេត្តមណ្ឌលគិរីមានមេប៉ុន្មាននាក់នោះទេ?

ប្រភពពីអ្នកក្រុងសែនមនោរម្យនិយាយថា លោកធិ រក ស៊ីដឹកឈើបន្តិចជាង១០ឆ្នាំមកហើយទេ តាមរយះអ្វីដែលលោកតែងតែអះអាងថា គឺជាឈើរបស់អ្នកធំ។ តើគ្រប់អ្នកធំនៅក្នុងខេត្តមណ្ឌលគិរី ពិសេសនៅក្រុងសែន មនោរម្យ សុទ្ធតែត្រូវពឹងពាក់ឲ្យលោក ធិ ដឹកឈើមកឲ្យឬយ៉ាងដូចម្ដេច? ពិតណាស់នោះគឺជាអ្វីដែលគេយល់ថា “កន្ទេលធំ បន្លំដេក” ដែលលោក ធិ តែងតែធ្វើដើម្បីផល ប្រយោជន៍របស់ខ្លួន។

ពាក់ព័ន្ធនិងបញ្ហាប្រភពឈើឯណេះវិញ តើឈើដែលនៅលើរថយន្ត ដែលលោកធីដឹកនោះ មានប្រភពមកពី ណា? នៅក្នុងខេត្តមណ្ឌលគិរី មានព្រៃឈើបម្រុងទុកសម្រាប់ហើយលោកធិកាប់ឬយ៉ាងដូចម្ដេច? សព្វថ្ងៃនេះគឺមានតែព្រៃសហគមន៍ដែលសេសសល់បន្តិចបន្តួចនិងព្រៃឈើស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតែប៉ុណ្ណោះ។ សហគមន៍អនុញ្ញាតឲ្យលោកធិ ចូលកាប់ឈើឬយ៉ាង ដូចម្ដេច? តិចលោកហ៍ លោក ធិ ឃុបឃិតជាមួយពួកមន្ត្រីដែនជម្រកសត្វព្រៃភ្នំព្រិចកាប់ឈើទេដឹង?

ឈើដឹកចេញពីតំបន់អភិរក្សមេម៉ង់ មានតែនៅក្នុងដែន ជម្រកសត្វព្រៃភ្នំព្រិច ក្រោមការដឹកនាំរបស់លោកព្រហ្ម វិបុលរតនៈ ឬព្រៃសហគមន៍ដែលនៅសេសសល់តិចតួចប៉ុណ្ណោះ។ ព្រៃសហគមន៍មានការយាមកាមតឹងតែងនិងមិនអនុញ្ញាតឲ្យមានការឃុបឃិតលួចកាប់បំផ្លាញនោះទេ។ មជ្ឈដ្ឋានជាច្រើនសង្ស័យថា ឈើដែលលោកធិដឹកនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ ជាឈើដែលដឹកចេញពីតំបន់អភិរក្សមេម៉ង់។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងរបររកស៊ីយូរឆ្នាំមកនេះលោក ធិ តែងតែធ្វើសកម្មភាពចាប់ពីតំបន់មេម៉ង់ឆ្ពោះមកស្នាក់ការរងស្រែអ៊ី…បន្តមកក្នុងទីរួមខេត្តតែម្ដង។ ករណីខាងលើនេះក៏ជាការវាស់ស្ទង់សមត្ថភាពលោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ថាតើលោកអាចកោះហៅលោកព្រហ្មវិបុលរតនៈមកសួរនាំករណីលោកធិ ដឹកឈើនេះបានយ៉ាងដូចម្ដេចដែរ?៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299