Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ស្ថានីបូមទឹក និងផលិតទឹកស្អាតថ្មី ក្នុងក្រុងកំពង់ចាម នឹងដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗ ខណៈគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ត្រូវបានសិក្សាបញ្ចប់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត, មន្ត្រីបច្ចេកទេស, មន្ទីរអង្គភាពជំនាញ, អជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ថានីយប្រព័ន្ធទឹកស្អាត ក្នុងក្របខណ្ឌក្រុងកំពង់ចាម ដែលសម្រេចការសាងសង់បានជាង៨០% ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា វិស័យទឹកស្អាតរបស់រដ្ឋ នៅខេត្តកំពង់ចាម កំពុងធានាបាននូវការផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់។ ដោយឡែក ស្ថានីយ៍បូមទឹកទឺ២ ក៏ជិតដាក់ដំណើរការឲ្យប្រើប្រាស់ ខណៈស្ថានបូមទឹកទឺ៣ បាននឹងកំពុងសិក្សាបញ្ចប់ផងដែរ។ ក្នុងនោះគម្រោងសិក្សា ៣គម្រោងផ្សេងទៀត បាននឹងកំពុងសិក្សាដូចគ្នា ក្នុងគោលដៅពង្រីកវិសាលភាពផ្គត់ផ្គង់ទឹស្អាត ប្រកបដោយស្តង់ដារ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម នៅថ្ងៃអនាតដ៏ខ្លី។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299