Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងសុខាភិបាលសម្រេច​បិទ​អគារ​កាណាឌីយ៉ា ក្រោយ​រកឃើញ​បុគ្គលិកធនាគារ​ម្នាក់​ផ្ទុក​វីរុស​កូវីដ​១៩

ក្រោយ​ពីមាន​គោល​ការណ៍​ឯកភាពពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រ​កម្ពុជា នៅថ្ងៃនេះ​ក្រសួង​សុខាភិបាល បានសម្រេច​បិទ​អគារ​កាណាឌីយ៉ា ដែលមាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្លូវ​ភ្លោះវត្ត​ភ្នំ ក្នុង​សង្កាត់​ស្រះចក បន្ទាប់ពីបាន​រកឃើញបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។

លោកស្រី យក់ សម្បត្តិ មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹងថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូច្នេះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។

សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299