ខេត្តតាកែវ ៖ ជ័យលាភី ពានរង្វាន់សម្តេចតេជោហ៊ុន សែន ដែលផ្តល់ជូនសម្រាប់ស្ថាប័នអប់រំរដ្ឋទូទាំងប្រទេសត្រូវបានប្រកាសជាផ្លូវការហើយ ក្នុងនោះសម្រាប់ខេត្តតាកែវ ឆ្នាំសិក្សា២០២៣ -២០២៤
ក្រសួងអប់រំយុវជននិងកីឡា បានចុះធ្វើការជ្រើសរើសរកជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អ ថ្នាក់ទី១ ទី២ និងទី៣ សម្រាប់ភាសាខ្មែរ និងគណិតវិទ្យា គឺមានគ្រូល្អជ័យលាភី ៦នាក់ និងសាលារៀនស្អាត២សាលាផងដែរ។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំជុវជន និងកីឡាខេត្តតាកែវ បានឲ្យ ដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា សម្រាប់លោកគ្រូ អ្នកគ្រូដែលទទួលបានពានរង្វាន់សម្តេចតេជោទាំង៦នាក់នោះមានឈ្មោះ ៖
១- លោកស្រី លី ស្រីនាង គ្រូបង្រៀននៅបឋមសិក្សាត្រើយឃ្លោក ស្រុកបូរីជលសារ ជាគ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣ ជ័យលាភី លេខ២ ក្នុងចំណាត់ថ្នាក់១០នាក់។
២- លោកស្រី អ៊ឹម សុផល គ្រូបង្រៀននៅបឋមសិក្សាហ៊ុន សែនថ្មស ស្រុកបូរីជលសារ គ្រូបង្រៀនល្អ គណិតវិទ្យា ថ្នាក់ទី១ ទី២ និងទី៣ ជ័យលាភីលេខ២ ក្នុងចំណាត់ថ្នាក់១០នាក់។
៣- លោក ប៉ែន វណ្ណធឿន នាយកវិទ្យាល័យសុខអាន សំរោង ស្រុកសំរោង ជានាយកសាលាល្អជ័យលាភី លេខ៣ ក្នុងចំណាត់ថ្នាក់១០នាក់។
៤- លោក ខន សេងលាង គ្រូបង្រៀននៅសាលាបឋមសិក្សាជំនីក ស្រុកព្រៃកប្បាស ជាគ្រូបង្រៀនល្អគណិតវិទ្យា ថ្នាក់ទី១ ទី២និងទី៣ ជ័យលាភីលេខ៣ ក្នុងចំណាត់ថ្នាក់១០នាក់។
៥- លោក ណុប នេ គ្រូបង្រៀននៅវិទ្យាល័យសុខអានទន្លាប់ ស្រុកគីរីវង់ គ្រូបង្រៀនល្អ ជ័យលាភីលេខ៤ ក្នុងចំណាត់ថ្នាក់១០នាក់។
៦- លោក ឃុត ខេនគ្រឹស្នា គ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន១មិថុនា ស្រុកបាទី គ្រូបង្រៀនល្អជ័យលាភីលេខ៦ ក្នុងចំណាត់ថ្នាក់១០នាក់។
ដោយឡែកសាលារៀនស្អាតទទួលជ័យលាភីមាន២គឺ៖
១- វិទ្យាល័យ ព្រះនរោត្តមសីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តមមុនីនាថសីហនុ តុំ ក្រុងដូនកែវ ជាសាលាស្អាត ជ័យលាភីលេខ៩ ក្នុងចំណាត់ថ្នាក់១០នាក់។
២- សាលាបឋមសិក្សាព្រៃកប្បាស ស្រុកព្រៃកប្បាស ទទួលប័ណ្ណសរសើរ ខិតខំកែលម្អនិងអភិវឌ្ឍបរិស្ថានសិក្សាល្អ។
លោកប្រធានមន្ទីរអប់រំខេត្តតាកែវ បានកោតសរសើរនិងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទូទាំងខេត្តតាកែវ ដែលបានខិតខំបំពេញការងារស្របតាមវិជ្ជាជីវៈ រហូតទទួលបានជ័យលាភីពានរង្វាន់សម្តេចតេជោនៅឆ្នាំនេះ ហើយលោកសង្ឃឹមថា ឆ្នាំសិក្សាបន្តបន្ទាប់ទៀតវិស័យអប់រំនៅខេត្តតាកែវ កាន់តែល្អប្រសើរទទួលបានពានរង្វាន់កាន់តែច្រើនបន្ថែមទៀត៕
