Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចេញមកបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានទូរស័ព្ទទៅសុំទោសពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានកើតឡើងនៅប្រាសាទតាមន្តធំដូចដែលសារព័ត៌មាននៅប្រទេសថៃមួយចំនួនបានផ្សាយនោះទេ

ឯកឧត្តម Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាពតានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ បានបន្ថែមថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។

ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន និងកុំមានការយល់ច្រលំដោយប្រការណាមួយ។ កម្ពុជា មិនមានការចាំបាច់ណាមួយត្រូវសុំទោសនោះដែរ រួមទាំងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានធ្វេីសេចក្តីប្រកាសព័ត៌មានច្បាស់ហេីយ គឺមិនមានដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះទេ។

កម្ពុជា នៅតែរក្សាមិត្តភាពរវាងប្រទេសជិតខាង ឈរលេីអធិបតេយ្យភាពច្បាស់លាស់ គោលជំហរឹងមាំផ្អែកលេីច្បាប់ និងការពារបូរណភាពទឹកដីយ៉ាងច្បាស់ដាច់ខាត។

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទេីបប្រកាសកាលពីម្សិលមិញផងដែរថា “កម្ពុជានឹងធ្វេីកិច្ចការព្រំដែនដោយឈរលេីបច្ចេកទេស ផ្អែកលេីច្បាប់ តែក៏មានសិទ្ធិគ្រប់យ៉ាងក្នុងការពារជាតិ ការពារទឹកដីដោយប្រេីប្រាស់កងកម្លាំងប្រសិនបេីមានការឈ្លានពាន”។

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299