Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សា ស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់

កំពង់ចាម៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាមកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី លោកជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។

កិច្ចប្រជុំពិភាក្សានោះ បើតាមអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែង ស៊ីសងគ្រប់ប្រភេទ នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ ២០២៤ កន្លងទៅផងដែរ ។

លោកអភិបាលខេត្តមានប្រសាសន៍ថា ទិសដៅបន្តក្រុម ការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួត ពិនិត្យទីតាំងល្បែង ស៊ីសង ឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងខេត្តកំពង់ចាម ទាំងនៅថ្នាក់ខេត្ត ក្រុង- ស្រុក ដោយធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម ចុះឆ្មក់ ឃ្លាំមើល ទីតាំងល្បែង ដែលបានធ្វើកិច្ចសន្យា បិទ កន្លងមក មិនឱ្យមានការលបលួចបើកឡើងវិញឡើយ និងល្បាតតាម ភូមិសាស្ត្រពិនិត្យមើលទីតាំង ផ្សេងទៀត ដែលលបលួចបើកលេងល្បែង ដោយចាត់វិធានការបង្ក្រាបនៅនឹងកន្លែងតែម្ដង ។

លោក ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា បញ្ហាល្បែងស៊ីសងមិនមែនទើបតែកើត មានក្នុងបច្ចុប្បន្ននេះទេ សូម្បីតែសម័យសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្ដេចបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឲ្យបង្ក្រាបល្បែងស៊ីសង នៅទូទាំងប្រទេស រហូតមកដល់ អាណត្តិទី ៧ ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តដាក់វិធានការ ក្នុងការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេសនេះផងដែរ។

លោក ជួន សុវណ្ណ មានប្រសាសន៍លើកឡើងផងដែរថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ជាពិសេស លោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្ត អាចធ្វើការបំបាត់ល្បែងស៊ីសងនោះ បានទាំងស្រុង នៅទូទាំងខេត្ត ជាង ៤០០ ទីតាំង តាមរយៈការធ្វើកិច្ចសន្យា និងការចុះបង្ក្រាប ដើម្បីធ្វើឲ្យល្បែងស៊ីសងទាំងអស់នោះបិទទ្វារលែងឲ្យមានដំណើរការ ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299