ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បី ពង្រឹងប្រសិទ្ធភាព នៃការដឹកនាំការងារ ប្រចាំថ្ងៃរបស់ លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម ដែលរៀបចំដោយរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវពង្រឹងប្រសិទ្ធភាពការងារ និងខិតខំបំពេញតួនាទីភារកិច្ច ជូនរដ្ឋបាលខេត្ត ដោយឈលើទស្សនៈវែងឆ្ងាយ ក្នុងការរៀបចំនូវមន្រ្តីបន្តវេន ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានលើកឡើង អំពីការងារ នៃការរៀបចំរចនាសម្ព័ន្ធលេខាធិការដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ របៀបរបបការងារ ការទំនាក់ទំនង និងបូកសរុបរបាយការណ៍ចំណូលចំណាយ របស់ លេខាធិការដ្ឋាន ។ ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់ លើការងារចំនួន ៤ គឺ ៖ ១-ថ្នាក់ដឹកនាំ អង្គភាពនីមួយៗ ត្រូវចេះប្រមើលមើលមន្រ្តី ដែលមានទេព្យកោសល និងត្រូវពង្រឹងសមត្ថភាព មន្រ្តី បង្គោលរបស់ខ្លួន ឲ្យចេះការងារ ដូចជា ធ្វើរបាយការណ៍ ចេះសរសេរសន្ទរកថា ចេះបទអន្តរាគម និងចេះសរសេរបទបង្ហាញឲ្យថ្នាក់ដឹកនាំ ទី២-ត្រូវចេះពង្រឹងសមត្ថភាពខ្លួនឯង ជាប្រធានអង្គភាព ជាអ្នក ទទួលខុសត្រូវការងារតាមជំនាញ តាមវិស័យ ហើយមន្រ្តីរបស់ខ្លួន សូមកុំឲ្យខ្ជីខ្ជាលើការអនុវត្តការងារតួរនាទីភារកិច្ចរបស់ខ្លួន ៣-រដ្ឋបាលខេត្ត ត្រូវពិនិត្យមើលពាក់ព័ន្ធកម្មវិធីប្រជុំនានា របស់ថ្នាក់ដឹកនាំ ដោយត្រូវយកចិត្តទុកដាក់ទៅលើការៀបចំឯកសារ ។ និង៤-មិនត្រូវមើលស្រាលការងារ ត្រូវចេះទទួលខុសត្រូវ លើមុខងារ និងត្រូវមានភាពរឹងមាំ ធន់ និងមានឆន្ទៈមោះមុត ៕
