Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ពលរដ្ឋក្រុងដូនកែវ ស្រង៉ាកចិត្តក្រោយឃេីញ ប្រេងឆាគ្មានស្លាកយីហោ ដឹកតាមរថយន្តសាំយ៉ុងរាប់រយប៊ីដុង

ខេត្តតាកែវ ៖ ពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ កេីតមន្ទិលសង្ស័យ លេីមន្ត្រីជំនាញពាក់ព័ន្ធ នឹងហួសចិត្តក្រោយឃេីញប្រេងឆា រាប់រយប៊ីដុងក្អួតចេញពីរថយន្តសាំយ៉ុង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីរសៀលថ្ងៃទី១៤កុម្ភៈម្សិលមិញ។

អ្វីដែលពលរដ្ឋហួសចិត្តកេីតមន្ទិលសង្ស័យនោះ គឺប្រេងឆាទាំងអស់គ្មានស្លាកយីហោក្រុមហ៊ុនផលិត នឹងឈ្មោះផលិតផលនោះទេ ហេីយប្រេងឆាទាំងអស់ត្រូវបានច្រកចូលប៊ីដុងចំណុះ៣០លីត្រដូចៗគ្នា ដឹកតាមរថយន្តសាំយ៉ុងឆ្លងកាត់ខេត្តតាកែវ ទិសដៅចូលរាជធានីភ្នំពេញ។ តេីអាចទេ ជាផលិតផលនាំចូលដោយខុសច្បាប់ នឹងមានផលប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅទទួលទាន?

នេះជាកង្វល់ដែលពលរដ្ឋជាច្រេីនបានលេីកឡេីង តាមការបង្ហេីបពីសមត្ថកិច្ចខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ពីម្សឹលមិញ គឺបានដឹកប្រេងឆាចំនួន២០០ប៊ីដុង ដោយមួយប៊ីដុងចំណុះ៣០លីត្រ។ ដោយឡែកប្រភពច្បាស់ការមួយទៀតបង្ហេីបដែរថា ប្រេងឆាទាំងអស់ដែលដឹកតាមប៊ីដុងគ្មានស្លាកយីហោទាំងនេះ គឺគេដឹកយកទៅដាក់ឃ្លាំងនៅរាជធានីភ្នំពេញ នឹងបន្តច្រកចូលក្នុងដប ឬប៊ីដុងដែលមានស្លាកយីហោក្រុមហ៊ុនត្រឹមត្រូវ ទេីបបន្តដាក់លក់ចែកចាយលេីទីផ្សារ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299