Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

លោកស្រី ហួត រតនា នៅតែបន្តលួចធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មីអត់ច្បាប់ បំពាននីតិវិធីហិរញ្ញវត្ថុសាធារណៈ គ្មានសៀវភៅបន្ទុកត្រឹមត្រូវ និងធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងអាជ្ញាធរយ៉ាងធ្ងន់ធ្ងរ

(កណ្ដាល)៖ ថៅកែទូកដម្នាក់ឈ្មោះ ហួត រតនា ត្រូវបានប្រភពបញ្ជាក់ថា បានលួចធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មី ស្ថិតនៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលជាង១ឆ្នាំ ដោយមិនមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ។ តើម្ចាស់កំពង់ចម្លងអត់ច្បាប់រូបនេះ មានទុកច្បាប់នៅក្នុងភ្នែកខ្លះទេ?។ នេះបើតាមប្រភពដែលបណ្តាញសារព័ត៌មានពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បើតាមប្រភពដែល ពេញចិតមេឌា ទទួលបាន ថា ពីមុនឈ្មោះ ហួត រតនា ធ្លាប់ទទួលបានការឯកភាពពីរដ្ឋបាលស្រុកស្អាង ឱ្យធ្វើអាជីវកម្មរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣  ប៉ុន្តែបុគ្គលរូបនេះ មិនបានបំពេញនីតិវិធីហិរញ្ញវត្ថុសាធារណៈទេ។ កន្លងមកការធ្វើអាជីវកម្មរបស់បុគ្គលរូបនេះ ក៏គ្មានសៀវភៅបន្ទុកសម្រាប់អនុវត្តត្រឹមត្រូវនោះដែរ ហើយបុគ្គលរូបនេះបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថែមទៀតផង ដោយសារការប្រើពាក្យសម្តីមិនសមរម្យ។

ប្រភពបានបញ្ជាក់ថា បុគ្គលឈ្មោះ ហួត រតនា នេះ នៅតែបន្តលួចធ្វើអាជីវកម្មកំពង់ចម្លងខាងលើដដែល បើទោះបីដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្នែកហិរញ្ញវត្ថុផ្តល់ជូនឈ្មោះ ឆាន់ កុសល និងឈ្មោះ ម៉ុង សុទ្ធាវី ឲ្យធ្វើវិនិយោគ និងធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាលនេះរយះពេល១៥ឆ្នាំហើយក៏ដោយ។

ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា បុគ្គលឈ្មោះ ហួត រតនា នេះ កន្លងមក ធ្លាប់ត្រូវបានរដ្ឋបាលស្រុកស្អាងបានចេញលិខិតផ្អាកអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ និងធ្លាប់លិខិតជូនដំណឹង ឲ្យបញ្ឍប់ធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបុគ្គលរូបនេះនៅតែលួចបន្តធ្វើអាជីវកម្មកំពង់ចម្លងខុសច្បាប់ ដោយអះអាងថា ខ្លួនចម្លងលក្ខណៈគ្រួសារ។

ជុំវិញករណីកំពង់ចម្លងអត់ច្បាប់របស់លោកស្រី ហួត រតនាខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងជាមហាជនរិះគន់ចំៗថា បើអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក-ខេត្តកណ្ដាល នៅតែបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ ហួត រតនា បន្តលួចធ្វើអាជីវកម្មចម្លងមនុស្សទាំងអត់ច្បាប់បែបនេះ បើក្នុងករណីមានហានិភ័យលិចទូកឬមានបញ្ហាណាមួយកើតឡើងដោយយថាហេតុ តើបានអ្នកណា ជាអ្នកទទួលខុសត្រូវលើអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធរគួរមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះបុគ្គលទាំងឡាយណាដែលមិនគោរពច្បាប់ហើយយកអាយុជីវិតប្រជាពលរដ្ឋទៅលេងសើច។

គួរជម្រាបថា ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តកណ្តាលបានសម្រេចផ្តល់ជូនឈ្មោះ ឆាន់ កុសល និងឈ្មោះ ម៉ុង សុទ្ធាវី ជំនួសវិញ ដោយបានគោរពស្នើសុំការសម្រេចផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើវិនិយោគ និងធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាល។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានសម្រេចផ្នែកហិរញ្ញវត្ថុលើសំណើសុំវិនិយោគ ដោយអនុញ្ញាតឱ្យវិនិយោគ និងធ្វើអាជិវកម្មរយៈពេល១៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅដោយចំណាយទុនមុនចំនួន ២៥០លានរៀល និងបង់ចំណូលជូនថវិកាខេត្ត ៣.៥០០.០០០រៀល ក្នុងមួយឆ្នាំ នឹងត្រូវបង្កើន ៥%រៀងរាល់ ៥ឆ្នាំម្តង ព្រមទាំងអនុវត្តការបង់ពន្ធដារស្របតាមច្បាប់ជាធរមាន។ ក្រោយពីទទួលបានលិខិតលេខ ៨៥២០ សហវ.ល.ស.អទច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកណ្តាលបានរៀបចំសៀវភៅបន្ទុក និងកិច្ចសន្យា និងធ្វើអាជីវកម្មកំពង់ចម្លងខាងលើ ដោយមានចុះហត្ថលេខាពីមន្ទីរជំនាញពាក់ព័ន្ធ និងមានការឯកភាពពីអតីតលោកអភិបាលខេត្តចាស់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីអនុវត្ត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299