(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥ បានចុះធ្វើការផ្សព្វផ្សាយ នូវទីតាំងមួយចំនួន ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់សកម្មភាពក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា លោកបានចាត់តាំង កម្លាំងជំនាញ និងជម្រុញ អធិការដ្ឋាននគរបាលក្រុងស្រុក បន្តអនុវត្តផែនការបង្ការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង តាមរយ: វិធានការផ្សព្វផ្សាយ និងអប់រំ : បានចំនួន ០៨ទីតាំង មនុស្សចូលរួម ៣៨៣នាក់ (ស្រី ១៧២នាក់) ក្នុងនោះ -ស្រុកជើងព្រៃ : ២ទីតាំង មនុស្សចូលរួម ៧៩នាក់ (ស្រី ៣៨នាក់) -ស្រុកចំការលើ : ៣ទីតាំង មនុស្សចូលរួម ១៥២នាក់ (ស្រី ៦៩នាក់) -ក្រុងកំពង់ចាម :១ទីតាំង មនុស្សចូលរួម ១២នាក់ (ស្រី ៣នាក់) -ស្រុកកងមាស : ១ទីតាំង មនុស្សចូលរួម ៧នាក់ (ស្រី ៣នាក់) -ស្រុកព្រៃឈរ : ១ទីតាំង មនុស្សចូលរួម ១៣៣នាក់ (ស្រី ៥៩នាក់) ។
ទន្ទឹមនឹងនេះឧត្តមសេនីយ៍ស្នងការ បានបន្តដាក់វិធានការឲ្យក្រុមការងារប្រតិកម្មរហ័ស តាមដានត្រួតពិនិត្យក្ដាប់សភាព ការណ៍ ឱ្យបានម៉ឺងម៉ាត់ ក្នុងករណីមានក្មេងទំនើងបង្ការអុកឡុក និងចេញប្រតិបត្តិការភ្លាម៕
