បុរសម្នាក់ឈ្មោះ កែវ ម៉េង គឺជាជនរងគ្រោះដោយភាពអយុត្តិធម៌បាទសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសូមឱ្យបងប្អូនជួយស៊ែដើម្បីរកដំណោះស្រាយជូននិងឱ្យថ្នាក់ដឹកនាំសមត្ថកិច្ចជំនាញបានដឹងឮអំពីបញ្ហាដែលមន្ត្រីមានសមត្ថកិច្ចជម្រិតទារប្រាក់គាត់ចំនួន ៤០០ដុល្លារនិងចាប់យកសត្វក្ងោកមួយគូ។
បុរសខាងលើបានរៀបរាប់នៅលើបណ្ដាញសង្គមថា បញ្ហាគឺខាងគាត់បានទូរសព្ទ័មកសុំចែកក្ងោកចំនួន៦ ក្បាល មានដូចជា ក្ងោកប្លេកវី2គូរ,ហើយក្ងោកពណ៌សចំនួន1គូរ។ គាត់(សមត្ថកិច្ច)បានប្រាប់ខ្ញុំថា សុំចែកយកមកប្រគេនលោកនៅចំណុចកើតហេតុនិងឱ្យដឹកជូនដល់ទីតាំង ហើយក៏មានបញ្ហាដែលបានចោទ ប្រកាន់ថាជួញដូរសត្វព្រៃខុសច្បាប់ ទាំងដែរគាត់គ្មានលិខិតអនុញ្ញាត មកចាប់ខ្ញុំបាទហើយគៀបសង្គត់ឱ្យបង់លុយចំនួន១០លានរៀលតែខ្ញុំបានថា គ្មានលុយយកមកច្រើនទេ,ចឹងក៏គាត់ថាឱ្យបង់សម្រួលទៅជាទឹក ប្រាក់នៅសល់៤០០$ និងបានដកហូតសត្វក្ងោកចំនួន ២ក្បាលនិងចំណីសម្រាប់សត្វក្ងោក១ថង់យកទៅ។
បុរសរងគ្រោះខាងលើបានចោទជាសំណួរថា មួយវិញ ទៀតតើកូនចៅខុសអីដែរចិញ្ចឹមក្ងោកដែរជាពូជនាំចូលពីប្រទេសថៃមកបង្កាត់ពូជក្នុងស្រុកលក្ខណះគ្រួសារតូចមួយនិងប្រភេទសត្វលម្អទូទៅដែររយះពេលមើលថែទាំំនិង៥-៦ឆ្នាំបានមានកូនចៅ ផលពិបាកដូចជាងត្រូវចំណាយពេលមើលថែ ចំណី ថ្នាំចាក់ផ្សេងៗ ព្រោះក្ងោកមានបញ្ហាឈឺ ត្រូវការថែទាំ ចំណាយថវិកាច្រើនក្នុងការមើលថែ …។
បុរស កែវ ម៉េង សូមជួយរកដំណោះស្រាយជូនកូនចៅផង។ លោកបានបន្ថែមថា គាត់(សមត្ថកិច្ច)បានឱ្យខ្ញុំ បាទបាញ់ចូលគណនីរបស់កូនចៅគាត់ចំនួន៤០០$និងដកហូតសត្វ២ក្បាល និងឱ្យត្រឡប់មកវិញសូមបញ្ចប់សេក្ដី។ ខ្ញុំបាទ អត់ចង់បានអីទេ សូមឱ្យខាងគាត់ដែរចាប់សត្វចំនួន៣ក្បាលនិងទឹកលុយ៤០០$ ឱ្យមកខ្ញុំវិញបាទនិងគ្មានបញ្ហាអ្វីទាំងអស់។
បុរសរងគ្រោះបានបញ្ជាក់ឲ្យដឹងថា រឿងនេះកើតហេតុ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោហ១២ថ្ងៃត្រង់ នៅចំណុចទីតាំង វត្តភ្នំបាសិតលើ,ខេត្តកណ្ដាល លេខដែរខាងគាត់បានមកគឺ 0975322228។
ក្នុងរឿងនេះដែរ លោកហ៊ុន ជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា “ចុមនៅមានមនុស្សចឹងទៀតគិតឡើងវិញផង សត្វក្ងោកគេចេញ្ចឹងពេញប្រទេស លោកឯងថាសត្វព្រៃទៅវិញ យកលុយនឹងសត្វក្ងោកឱ្យគេវិញផង បាទ”។
ករណីនេះមិនទាន់មានការបកស្រាយពីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើខេត្តកណ្ដាលនៅឡើយទេ៕
