Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

លោកហាស់ វិបុល ជប់លៀងផ្អើលឈុលពេលឡើងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, តែលោកប្រធានបដិសេធ

អតីតជាមន្ត្រីមន្ទីរបរិស្ថានខេត្តក្រចេះ ដែលត្រូវថ្នាក់ដឹក នាំក្រសួងដកយកមកបញ្ឈរជើង នៅទីស្ដីការក្រសួង បរិស្ថាន លោកហាស់ វិបុល ឡើងកូដយ៉ាងខ្លាំងរហូតបានក្លាយខ្លួនជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីទីដែលសម្បូរបញ្ហាជាច្រើន។ ថ្មីៗនេះមានកម្មវិធីប្រកាសឡើងកាន់តំណែងលោកហាស់ វិបុល ជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានពិធីជប់លៀងអធិកអធម្មនៅក្នុងមន្ទីរនោះផង។

អតីតមន្ត្រីដែលមានរឿងអាស្រូវ នៅមន្ទីរបរិស្ថានខេត្ត ក្រចេះហើយត្រូវបានថ្នាក់ដឹកនាំក្រសួង ដកយកមកបញ្ឃរជើង ព្រោះតែពាក់ព័ន្ធនឹងរឿងផលប្រយោជន៍ជាមួយពួកឈ្មួញរកស៊ីដឹកឈើ។ ប្រភពខ្សឹបខ្សៀវពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តក្រចេះថា លោកហាស់ វិបុល ជាមន្ត្រីកាក់ល្អិតជាមួយពួកឈ្មួញរកស៊ីបទល្មើស ទើបថ្នាក់ដឹកនាំក្រសួងសម្រេចដកយក ទៅបញ្ឈរជើងនៅទីស្ដីការក្រសួង។ និយាយឲ្យខ្លីគាត់មិនមែនជាមន្ត្រីដែលមានប្រវត្តិការងារល្អ រហូតថ្នាក់ដឹកនាំក្រសួងត្រូវលើកពីគុណសម្បត្តិឲ្យធ្វើជាប្រធានមន្ទីរនោះទេ។

គ្រាន់តែចូលទៅដល់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីភ្លាមប្រភពមាត់ចាប,លលកនិយាយថា លោកតែងតែសម្ដែង ឫកដើម្បីឲ្យកូនមន្ត្រីនៅក្រោមឱវាទដឹងថា លោកជាមេដូច្នេះត្រូវឱនលំទោនលុតក្រាប,ថ្វាយលាបសក្ការៈ។ គ្រាន់តែពិធីជប់លៀងក៏មានអ្នកយកមុខ,យកមាត់ មួយ ចំនួនថ្វាយលាបសក្ការៈនិងខ្លះជួយចេញនេះ,ចេញនោះដែលធ្វើឲ្យមន្ត្រីក្រីក្រមួយចំនួនមិនសប្បាយចិត្ត។ មន្ត្រីខ្លះជួយឧបត្ថម្ភស្រាបៀរ១០កេះ,ខ្លះ៥កេះ…ដែលក្នុងអារម្មណ៍ ហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះ។ តើនរណាសប្បាយចិត្ត នៅគ្រាដែលវិបត្តិសេដ្ឋកិច្ចកំពុងជះដល់ក្រុមគ្រួសារ ហើយត្រូវចំណាយជូនមេក្នុងកម្មវិធីប្រធានមន្ទីរនោះ?

ប្រភពពីបង្អួចនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីខ្សឹបខ្សៀវថា លោកប្រធានមន្ទីរដើរឌឺដងឲ្យមន្ត្រីក្រោមឱវាទ ដែលមើលទៅហាក់ដូចជាជាចំណាប់ខ្មាំង នៃលោកប្រធាន មន្ទីរហើយត្រូវយកដង្វាយថ្វាយជូននោះ។ ប្រភពបានឲ្យដឹងថា សូម្បីតែទូរសព្ទដៃដែលលោកប្រធានប្រើសព្វថ្ងៃនេះក៏ដើរបង្ហាញមន្ត្រីក្រោមឱវាទដោយប្រាប់ថា វាចាស់ណាស់ហើយ,”ដូច្នេះគួរដូរថ្មីឲ្យលោក”។ សូម្បីតែកុំព្យូទ័រក៏ត្រូវរៀបចំថ្មីសម្រាប់លោកប្រធានដែរ។

ជាការពិតនៅក្នុងចំណោមមន្ត្រីក្រីក្រទាំងឡាយក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចនេះ ក៏មានអស់លោកមួយចំនួនអែបអបសាទរ ដោយមន្ត្រីខ្លះ ថែមទាំងទះដើមទ្រូងនៅមុខលោកប្រធានមន្ទីរចេញថ្លៃអកកាដង់…ដើម្បីយកមុខ…ក៏មានអស់លោកខ្លះលួចជេរក្នុងពោះ ព្រោះ តែចំណាយប្រាក់ទិញស្រាបៀរ៥កេះ ឧបត្ថម្ភកម្មវិធីផឹក ស៊ីរបស់លោកប្រធានមន្ទីរ ដែលខ្លួនមិនបានផឹកសូម្បី ១កំប៉ុង។

នៅមានរឿងរ៉ាវជាច្រើនទៀតដែលនឹងកើតឡើងនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក្រោមការដឹកនាំរបស់លោកហាស់ វិបុល។ ពីព្រោះថា លោកមិនទាន់បានអង្គុយកៅអីប្រធានមន្ទីរក្តៅគូថផង ស្រាប់តែរៀបចំផែនការដោះដូរប្រធានការិយាល័យមួយចំនួនដោយមិនឆ្លងកាត់រដ្ឋបាលខេត្តទៀតផង។ ចាំមើលបន្តទាំងអស់គ្នា…។

តាមរយៈមន្ត្រីស្និទ្ធិនឹងលោកប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីដែលទើបតែងតាំងថ្មីបានអះអាងដោយដក ស្រង់សម្ដីលោកប្រធានមកបញ្ជាក់ថា”បាទបង លោកប្រធានមន្ទីរ គាត់បានបញ្ជាក់យ៉ាងខ្លីថាព័ត៌មានខាងលើ គឺជារឿងមិនពិតទេ សូមអរគុណ”៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299