Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

បញ្ជាការដ្ឋានកងរាជអាវុធខេត្តតាកែវថ្មី ផ្តេីមបុកគ្រឹះសាងសង់អាគារលេីផ្ទៃដីជាង២ហិចតា

ខេត្តតាកែវ ៖ ផ្លាស់ប្តូរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវហេីយដែលមានចម្ងាយជាង២គីឡូម៉ែត្រពីទីតាំងចាស់។
លោកឧត្តមសេនីយ៍សេង មហា មេបញ្ជាការកងរាជអាវុធហត្ថតាកែវបានឱ្យដឹងថា ដោយសារទីបញ្ជាការចាស់តូចចង្អៀតពេកនោះលោកក៏បានសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទែប្រទេសរកទីតាំងថ្មីដែលជាដីរបស់មន្ទីរអភិវឌ្ឍជនបទខេត្តចំនួន២ហិតាកន្លះក្រោមការជួយជ្រោងជ្រែងពីលោកអភិបាលខេត្តផងនោះ ទេីបទទួលបានទីតាំងថ្មីមានលក្ខណ:ធំទូលាយ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានបន្តទៀតថាបន្ទាប់ពីទទួលបានទីតាំងថ្មី លោកក៏បានរៀបចំចាក់ដី ធ្វើរបង ធ្វើរោងដាក់ឡាន កន្លែងស្នាក់នៅរបស់កងកម្លាំង ដាំដើមឈើនឹងសាងសង់រូបគ្រុតនៅខ្លោងទ្វាចូលសរុបជាថវិការអស់ជាង១០០០លានរៀល។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ចំពោះអាគារទីបញ្ជាការដ្ឋានដែលធ្វើពិធីបុកគ្រឹះសាងសង់នៅពេលនេះមានចំនួន២អាគារ ទី១អាគារសម្រាប់ធ្វើការងារមានទំហ៊ុំទទឹង១២ម៉ែត្របណ្តោយ៥៦ម៉ែត្រដោយមានកម្ពស់៣ជាន់តែត្រៀមទុកសម្រាប់តទើងលើ១ជាន់ទៀតដែលគ្រោងចំណាយថវិការអស់ជាង៦៥មុឺនដុល្លាហើយ១ខ្នងទៀតជាអាគារនគរបាលយុត្តិធម៌មានទំហ៊ុំ ទទឹង៩ម៉ែត្របណ្តោយ៣៣,៥០ម៉ែត្រ នឹងមានកម្ពស់២ជាន់ដោយគ្រោងចំណាយថវិកាសាងសង់អស់ប្រមាណ៣៥មុឺនដុល្លា សរុបការសាងសង់អាគារបញ្ជារការដ្ឋានថ្មីនេះចំណាយថវិការអស់ជាង១លានដុល្លា៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299