Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

មកទល់ថ្ងៃទី៧ កុម្ភៈនេះ អាជ្ញាធរស្រុកអង្គស្នួលនៅមិនទាន់មានវិធានការចំពោះម្ចាស់របងយក្សអត់ច្បាប់បានកំពុងផុសឡើងនៅកណ្ដាលភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេចនៅឡើយនោះទេ!

(កណ្ដាល)៖ គិតមកត្រឹមព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺមានរយៈពេលចំនួន១៣ថ្ងៃមកហើយ ដែលអាជ្ញាធរស្រុកអង្គស្នួលដឹកនាំដោយ លោកអភិបាលស្រុក នូ សុវណ្ណារិទ្ធ នៅមិនទាន់មានវិធានការអ្វីចំពោះម្ចាស់របងថ្មរឹងមាំកម្ពស់ជាង៥ម៉ែត្រអត់ច្បាប់ដែលបានកំពុងផុសឡើងយ៉ាងងងើលបង្អួតអ្នកភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាលនៅឡើយនោះទេ។ នេះបើតាមប្រភពដែលពេញចិត្តមេឌា ទទួលបាននៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

មជ្ឍមដ្ឋានបានដាក់ជាចម្ងល់ថា តើនេះជារបៀបធ្វើការនិងដឹកនាំរបស់លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលទើបឡើងថ្មីនេះមែនទេ? បើទោះបីជាមន្ត្រីនៃរដ្ឋបាលសាលាឃុំទួលព្រេច ធ្លាប់បានលើកឡើងថា ម្ចាស់ដី និងរបងខាងលើនេះ គឺជាមនុស្សពិបាកនិយាយគ្នាណាស់ ហើយការធ្វើរបងក្រាក់នេះ មិនបានសុំច្បាប់នៅឃុំទេ ឬមួយទុកឲ្យក្រុមអ្នកអត់គោរពច្បាប់នៅតែបំពានច្បាប់បន្តទៀត?។

បើតាមប្រភពពីមន្ត្រីសាលាស្រុកអង្គស្នួលម្នាក់បានខ្សឹបអោយអ្នកកាសែត ដឹងនៅព្រឹកថ្ងៃនេះថា លោក នូ សុវណ្ណារិទ្ធ បានចាត់ឲ្យលោក រស់ រ៉ុម អភិបាលរងស្រុកអង្គស្នួល តំណាងលោកដឹកនាំកម្លាំងចុះទៅពិនិត្យដែរ ប៉ុន្តែគេមិនទាន់ដឹងថា ហេតុអ្វីបានជាលោកមិនទាន់ចុះទៅពិនិត្យរបងខាងលើនេះទេ។

គួររំលឹកថា ទាក់ទិនម្ចាស់ដី និងរបងថ្មរឹងមាំខាងលើនេះ គេមិនទាន់ដឹងថា ជានរណា មកពីណា មានតួនាទីអ្វីនោះទេ?។

ពាក់ព័ន្ធរបងអត់ច្បាប់ខាងលើនេះ មន្ត្រីមូលដ្ឋានមួយរួបធ្លាប់ប្រាប់ឲ្យដឹងថា ម្ចាស់ដីនិងរបងនៅត្រពាំងកំភ្លាញនេះ គាត់មិនបានស្គាល់ម្ចាស់ទេ ហើយម្ចាស់ក៏អត់បានសុំច្បាប់ធ្វើរបងនឹងដែរ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299