Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិតីភាព ពិធីសូត្រមន្តសុំសេចក្តីសុខ អគារស្នាក់ការទីបញ្ជាការស្រាលថ្មី

នាព្រឹកថ្ងៃចន្ទ ទី៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ និងដាក់ឲ្យប្រើប្រាស់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street ដែលមានទីតាំងនៅលើសួនច្បារទល់មុខសណ្ឋាគារតាព្រហ្ម កម្មពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី និងសប្បុរសជនមួយចំនួនផងដែរ។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street ក្នុងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនភាពកក់ក្តៅដល់ប្រជាពលរដ្ឋផ្នែកសន្តិសុខ សុវត្ថិភាព និងងាយស្រួលក្នុងការអន្តរាគមន៍ជូនប្រជាជនរស់នៅតំបន់នេះផងដែរ ។

គួរបញ្ជាក់ផងដែរថា ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street នេះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនមួយចំនួនរួមមាន៖
១.លោក សើ វណ្ណដា និងលោកស្រី ព្រេម សុគន្ធា ព្រមទាំងបុត្រ
២.លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៉ីណា
៣.លោក គង់ ឡាយហេង
៤.លោក កង សុទ្ធី និងលោកស្រី ចាន់ ហ៊ុយជូ ព្រមទាំងបុត្រ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងសប្បុរសជនដែលបានជួយឧបត្ថម្ភគាំទ្រដល់កងរាជអាវុធហត្ថខេត្តសៀមរាប និងសូមគោរពជូននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299