Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែមីនា ខាងមុខនេះ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។

ឯកឧត្តមអភិបាលខេត្ត បានមាន ប្រសាសន៍ឲ្យដឹងថា ផ្លូវក្រៅកៅស៊ូមួយខ្សែ ដែលមានប្រវែង ៥,៥០០ ម៉ែត្រ ដែលបានស្ថាបនារួចរាល់ជាស្ថាពរហើយ ពីទីប្រជុំជន ឃុំតាំងក្រសាំងភ្ជាប់ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស<ក> ភូមិក្រដាស<ខ> ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ហើយដឹងទៀតថា ក្រៅពីការចុះពិនិត្យផ្លូវមួយខ្សែនោះ អាជ្ញាធរខេត្តក៏បានចុះពិនិត្យមើលផងដែរនៅសមទ្ធិផលនានាក្នុងវត្តភ្នំព្រះវិហារ ដើម្បីត្រៀមរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299