Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រមណីយដ្ឋានកោះស្នេហ៍ឋិតក្នុងឃុំឫស្សីស្រុក,ស្រុកស្រីសន្ធរ របស់ឧកញ៉ាអ៊ាងមានចោរលួចទូរសព្ទ

ខេត្តកំពង់ចាម÷ ករណីបាត់ទូរសព្ទទំនើប១គ្រឿងរបស់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍នៅតំបន់កោះស្នេហ៍ក្នុងឃុំឬស្សីស្រុក,ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើឱ្យមានការចាប់អារម្មណ៍ថា តើវាជាការទទួលខុសត្រូវរបស់ម្ចាស់រមណីយដ្ឋាន ឬក៏អាជ្ញាធរមានសមត្ថកិច្ច? យ៉ាង ណាក៏ដោយរហូតមកដល់ពេលនេះទូរសព្ទនោះមិនទាន់រកឃើញនៅឡើយ ហើយក៏គ្មាននរណាឈឺឆ្កាលថា នឹងត្រូវដោះស្រាយយ៉ាងណានោះដែរ? អ្នកខុសគឺម្ចាស់ទូរសព្ទទុកមិនប្រយ័ត្ន។

លើបណ្ដាញសង្គមហ្វេសប៊ុកជនរងគ្រោះ ឬសាច់ញាតិ ដែលបានបាត់ទូរសព្ទបានសរសេរថា ជាដំបូងនាងខ្ញុំសូមគោរព និងថ្វាយជូនសម្តេចបវរធិបតីហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមើលៗកូនចៅថ្នាក់ក្រោម ជាពិសេសប៉ូលិសការពារសណ្តាប់ធ្នាប់នៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានតួនាទីការពារប្រជាពលរដ្ឋដល់ពេលប្រជាពលរដ្ឋឲ្យជួយហេតុអ្វីមិនជួយ។ ប្អូននាងខ្ញុំសំពះផង យំផងឲ្យជួយហេតុអ្វី មិនជួយឃើញចោរនៅនឹងភ្នែកហើយ នៅធ្វើអ្វីចោរមិនបាន វាពិតជាឈឺចាប់ណាស់។ នាងខ្ញុំសូមសួរថា បើហេតុការណ៍រឿងរ៉ាវទាំងអស់នោះជួបឬធ្លាក់លើគ្រួសារគាត់ គាត់មានដំណោះស្រាយបែបណា?😭

ទូរស័ព្ទ300$ 400$ 500$ 600$ បាត់ទៅមិនស្តាយទេ តែអ្វីដែលគួរឲ្យសង្វេគសោកស្តាយនោះគឺប៉ូលីស ក៏ដូចជាសន្តិសុខការពារសណ្តាប់ធ្នាប់ភូមិ-ឃុំ មិនមានសមត្ថភាពធ្វើការ ជូនប្រជាពលរដ្ឋ បើនៅតែបែបនេះឲ្យភូមិ ឃុំ ស្រុក ខេត្ត អភិវឌ្ឍន៍ដូចម្តេចទៅ បើរឿងដ៏តូច តាចប៉ុណ្ណេះធ្វើមិនបានផង។ បញ្ជាក់រឿងរ៉ាវហេតុការណ៍នេះកើតឡើងកាលពីម្សិលមិញពិធីប្រារព្ធបុណ្យអុំទូកស្ថិតនៅកោះស្នេហ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គួរបញ្ជាក់ថាតំបន់កំសាន្តកោះស្នេហ៍ស្ថិតនៅទន្លេមេគង្គ ក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តែជាទីកន្លែងរបស់ឧកញ៉ាទន់ ឆៃអ៊ាង។ ឧកញ៉ាទន់ ឆៃអ៊ាង ល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន ករណីចាក់ថ្មលុបទន្លេមេគង្គ នៅក្បែររមណីយដ្ឋាននេះ។ នៅទីនេះអ្នកភូមិនាំគ្នាទៅកំសាន្តសប្បាយ ប៉ុន្តែមានការកត់សម្គាល់ថា មិនមានសុវត្ថិភាពនោះទេ។ រីឯអាជ្ញាធរត្រូវប្រជាពលរដ្ឋចោទថា មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេចក្តីសុខជូនប្រជាពលរដ្ឋ។

នៅលើបណ្ដាញសង្គមឯណេះវិញ មានការបញ្ចេញមតិបានលើកជាសំណួរថាតើនៅរមណីយដ្ឋានខាងលើនេះ មានសមត្ថកិច្ច,ឬប្រជាការពារចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែរឬទេ? អ្នកខ្លះបញ្ចេញ មតិថា នៅទីនោះមានប្រជាការពារដែរ ប៉ុន្តែហាក់ដូចជាមិនបានជួយអ្វីនោះទេ? អ្នកខ្លះសួរថា មាននគរបាលការពារសណ្ដាប់ធ្នាប់ដែរឬទេ? ម្ចាស់ account facebook បានសរសេរថា ឃើញមានប្រជាការពារដែរប៉ុន្តែមិនហ៊ានចាប់ចោរនោះទេ។ តើមានដំណោះស្រាយយ៉ាងណាចំពោះបញ្ហាខាងលើនេះ?៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299