Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ព័ត៌មានជាតិ

ក្រសួងបរិស្ថានថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា “ល្អណាស់”

ក្រសួងបរិស្ថាន បញ្ជាក់អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ ​µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។

តាមរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណភាពពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧មករា រាជធានី-ខេត្តរបស់កម្ពុជាចំនួន១៧ រួមមាន៖ រាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កណ្ដាល ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ឧត្ដរមានជ័យ និងត្បូងឃ្មុំ មានសន្ទស្សន៍គុណភាពខ្យល់ ល្អណាស់។ ចំណែក ខេត្ត៤ទៀត រួមមានខេត្ត កំពង់ធំ ព្រៃវែង សៀមរាប និងព្រះសីហនុ មានសន្ទស្សន៍គុណភាពខ្យល់ ល្អ។ ដោយឡែក ខេត្តកោះកុង និងប៉ៃលិន មានសន្ទស្សន៍គុណភាពខ្យល់ មធ្យម ខណៈខេត្តពោធិសាត់ មានសន្ទស្សន៍គុណភាពខ្យល់ បង្គួរ។

យ៉ាងណា បើទោះបីកម្រិតខ្យល់ពុលបានថមថយទៅវិញ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនៅតែបន្តអំពាវនាវដល់ពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្ន និងបន្តតាមដានគុណភាពខ្យល់ឱ្យបានដិតដល់ ជាពិសេសតាមការជូនដំណឹងរបស់ក្រសួងបរិស្ថានឱ្យបានជាប់ជាប្រចាំ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299