Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

របងយក្សអត់ច្បាប់បានកំពុងផុសឡើងនៅកណ្ដាលភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈអាជ្ញាធរមូលដ្ឋានឃុំថា ម្ចាស់ដីពិបាកនិយាយគ្នាណាស់ ហើយអត់បានសុំច្បាប់ទេ!

(កណ្ដាល)៖ របងថ្មរឹងមាំកម្ពស់ជាង៥ម៉ែត្រអត់ច្បាប់បានកំពុងផុសឡើងយ៉ាងងងើលបង្អួតអ្នកភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្តាញសារព័ត៌មានពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គឺជាមនុស្សពិបាកនិយាយគ្នាណាស់ ហើយការធ្វើរបងក្រាក់នេះក៏មិនបានសុំច្បាប់នៅឃុំដែរ។

មជ្ឍដ្ឋានបានលើកឡើងថា តើម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គាត់ជានរណា មកពីណា មានតួនាទីអ្វី ឬមួយទើបចេញពីព្រៃ បានជាមិនស្គាល់ច្បាប់ មិនគោរពច្បាប់ មិនឲ្យតម្លៃច្បាប់ ឬមួយគិតថា មានលុយអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយមិនចាំបាច់គោរពច្បាប់ មិនចាំបាច់ឲ្យតម្លៃដល់អាជ្ញាធរមូលដ្ឋានឃុំ ស្រុកឬយ៉ាងណា?

ពាក់ព័ន្ធរបងអត់ច្បាប់ខាងលើនេះ មន្ត្រីមូលដ្ឋានមួយរួបបានឲ្យដឹងថា ម្ចាស់ដីនិងរបងនៅត្រពាំងកំភ្លាញនេះ គាត់មិនបានស្គាល់ម្ចាស់ទេ ហើយម្ចាស់ក៏អតើបានសុំច្បាប់ធ្វើរបងនឹងដែរ។

ជុំវិញបញ្ហានេះ មន្ត្រីជំនាញសាលាស្រុកអង្គស្នួលមួយរូបបានឲ្យដឹងដែរថា លោកមិនទទួលបានព័ត៌មាននោះទេ លោកសុំពេលស្រាវជ្រាវសួរនាំខាងឃុំសិន។

ទាក់ទិននឹងរបងខាងលើ អ្នកកាសែត មិនអាចសុំការបំភ្លឺពីលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលបាននោះទេ ព្រោះព័ត៌មានដាក់ទៅលោកតាមតេលេក្រាម ប៉ុន្តែលោកមិនចូលមើលនោះទេ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299