Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ខ្យល់គស្លាប់៤នាក់ ពេលនាំគ្នាប្រជ្រៀតទទួលយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់

ប្រជាពលរដ្ឋក្មេង,ចាស់-ប្រុស,ស្រីដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅវេលាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងសង្គ្រោះ។

ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ។

ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកការជួបជុំនោះ។

បើតាមលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ថា អត្តសញ្ញាណជនរងគ្រោះ រួមមាន៖

សង្គ្រោះនៅពេទ្យអង្គឌួង ចំនួន ៤នាក់ ស្លាប់ចំនួន ០២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
– អ្នកស្លាប់ រួមមាន៖
១. ឈ្មោះ ម៉ាន់ ស៉ីយ៉ាន ភេទប្រុស អាយុ៧១ឆ្នាំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
២. ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ ៦៧ឆ្នាំ ភូមិដំរៀងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

– អ្នកសង្គ្រោះបន្ទាន់៖
១. ឈ្មោះ ជិន តុន ភេទប្រុស អាយុ៧៥ ឆ្នាំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ
២. ឈ្មោះ ភេទប្រុស អាយុ (មិនទាន់ស្គាល់អត្តសញ្ញាណ)។

* សង្គ្រោះនៅពេទ្យកាល់ម៉ែត្រ ចំនួន៥នាក់
– សង្រោះបន្ទាន់ (៣នាក់)៖
១. ឈ្មោះ កែវ ភឿន អាយុ៦៥ ឆ្នាំ ភេទ ប្រុស
២. ឈ្មោះ ហេង សានី ភេទប្រុស អាយុ ១៣ឆ្នាំ
៣. ឈ្មោះ នូ ស៉ី ភេទស្រី អាយុ ៣៥ឆ្នាំ
ករណីនេះគាត់ទៅមើលគេ ហើយលឺថាបងខ្លួនស្លាប់ក៏សន្លប់តែម្តង។

– ករណីស្លាប់ ចំនួន ២នាក់ (ស្រី០១នាក់ ប្រុស០១នាក់)៖
១. ឈ្មោះ រឿន ចេក ភេទស្រី អាយុប្រហែល ៣៧ ឆ្នាំ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
២. ឈ្មោះ យស់ សារឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ស្រុកកំណើត ភូមិកន្សោមអក ស្រុកកំពង់កំត្របែក ខេត្តព្រៃវែង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299