Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ដើម្បីសម្រួលចរាចរណ៍និងការចុះបញ្ជីជាប្រព័ន្ធ  ផ្លូវសាធារណៈ១ខ្សែប្រវែងជាង៣០០ម៉ែត្រនៅសង្កាត់ព្រែកតាកូវត្រូវបានដោះដូរ

ខេត្តកណ្តាល ÷ផ្លូវមួយខ្សែប្រវែង 300 ម៉ែត្រស្ថិតនៅសង្កាត់ព្រែកតាកូវត្រូវបានដោះដូរដើម្បីសម្រួលការធ្វើ ដំណើរជាពិសេសការចុះបញ្ជីជាប្រព័ន្ធ។ នេះបើតាមកាក់ឲ្យដឹងពី លោកអឿនអ៊ន ចៅសង្កាត់ព្រែកតាកូវ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ។

ប្រជាពលរដ្ឋនៅសង្កាត់ព្រែកតាកូវក្រុងអរិយក្សត្របានប្រាប់អ្នកសារព័ត៌មានថា ត្រូវបានដោះដូរខុសពីផ្លូវចាស់ប្រហែល៥០ម៉ែត្រប៉ុន្តែផ្លូវថ្មីនេះត្រូវបានចាក់បេតុងល្អស្រួលធ្វើដំណើរជាងមុន។ លោកចៅសង្កាត់បានប្រាប់ថា នេះគឺជាការគិតគូរថ្មីមួយទៀតដើម្បីសម្រួលការធ្វើ ដំណើររបស់ប្រជាពលរដ្ឋតាមរយៈការចាក់ផ្លូវបេតុង។

ប្រភពបានឲ្យដឹងថា ផ្លូវថ្មីខាងលើមានទទឹង៦ម៉ែត្រនិងបណ្តោយជាង៣០០ម៉ែត្រស្ថិតនៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលត្រូវបានស្ថាបនាឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយគ្រាន់តែខុសពីផ្លូវដើមចម្ងាយប្រហែល 50 ម៉ែត្រប៉ុណ្ណោះ។

លោកអឿន សំអ៊ន ចៅសង្កាត់ព្រែកតាកូវបដិសេធចំពោះពាក្យថា “លក់”ប៉ុន្តែវាគឺជាការ”ដោះដូរ” ។ លោកបញ្ជាក់ថា មិនមែនជាការលក់ដូរទេ តែប្រជាពលរដ្ឋបានពិភាក្សាជាមួយក្រុមហ៊ុន ដោយឯកភាពជាមួយលោកអភិបាលក្រុង (អរិយក្សត្រ)ហើយខាងក្រុមហ៊ុនធ្វើផ្លូវថ្មីចាក់បេតុងជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ លោកចៅ សង្កាត់បានបន្ថែមថា ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើសុំឲ្យមានការដោះដូរផ្លូវនេះ។

លោកចៅសង្កាត់ព្រែកតាកូវសង្កេតឃើញថា អ្នកមិនដឹងរឿងពិតមួយចំនួនតូច កុំចេះតែយកព័ត៌មានមិនពិតមកភូតភរអ្នកសារព័ត៌មានបំផុសឡើងក្នុងចេតនាបំពុលសង្គម ទាក់ទាញឲ្យមានការចាប់ អារម្មណ៍ឲ្យបានការឡាច,ស៊ែរ និងការចូលមើលច្រើនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើសាទរចំពោះសមិទ្ធផលថ្មីនេះហើយថាពួកគាត់រីករាយចំពោះអ្វីដែលអាជ្ញាធរសង្កាត់,ក្រុងបានរៀបចំធ្វើឡើងនៅពេលនេះ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299