Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាវុធហត្ថខេត្តតាកែវ​លេីកពាន់កីឡាបាលទាត់​ ក្រោមម្លប់សន្តិភាព​

ខេត្តតាកែវ ៖​ រសៀលថ្ងៃទី១៧ មករា  ២០២៥នេះ​ មានរៀបចំពីធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២៥ វគ្គផ្តាច់ព្រាត់ នៅទីលានសាលាគរុកោសល្យ​ និងវិក្រិតការខេត្តតាកែវ។

លោកឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំយុវជននឹងកីឡាខេត្តតាកែវបានឱ្យដឹងថា​ ការប្រគួតកីឡាមិត្តភាពដណ្តើមពានរង្វាន់របស់លោកអភិបាលខេត្តប្រចាំឆ្នាំ២០២៥នេះគឺចាមផ្តើមបើកការប្រគួតនៅថ្ងៃទី២ មករា ដល់ថ្ងៃទី១៧ មករា ២០២៥ដែលជាថ្ងៃបិទការប្រកួត។ លោកប្រធានមន្ទីរអប់រំខេត្តបានបន្តទៀតថា ចំពោះក្រុមកីឡាករដែលបានមកចូលរួមប្រកួតដណ្តើមពានរង្វាន់របស់លោកអភិបាលខេត្តមានចំនួន២២ក្រុម​មាន៖​ ក្រុមមកពីរដ្ឋបាលសាលាខេត្ត ស្រុកទាំង៩ក្រុង១ មន្ទីរជុំវិញខេត្ត៨ សមត្ថកិច្ចមាននគរបាលខេត្ត១ក្រុម កងរាជអាវុធហត្ថខេត្ត១ក្រុម​ និងយោធាខេត្ត១ក្រុម​ សរុបក្រុមកីឡាករចំនួន៤៤០នាក់។

លោកប្រធានមន្ទីរអប់រំខេត្តបានបញ្ជាក់ថាឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមកីឡាករទាំងអស់តាំងពីចាប់ផ្តើមបើកការប្រកួតរហូតដល់ថ្ងៃបញ្ចប់បិទការប្រកួតនេះ​ ឃេីញថា​ លទ្ធផលគឺ ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមកីឡាបាល់ទាត់កងរាជអាវុធហត្ថខេត្តតាកែវ​ ចំណាត់ថ្នាក់លេខ២ បានលេីក្រុមកីឡាករស្រុកបូរីជលសារ ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាកររដ្ឋបាលខេត្តតាកែវ។  លោកវុី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍កោតសរសើដល់ក្រុមកីឡាករគ្រប់អង្គភាពទាំងអស់ដែលបានខំប្រឹងប្រែងប្រកួតដោយមិត្តភាពនឹងសាមគ្គីភាពប្រកបដោយភាពស្រលាញ់រាប់អានគ្នា ព្រោះការប្រកួតកីឡានេះក្នុងម្លប់សន្តិភាព។  លោកអភិបាលខេត្តបានបញ្ជាក់ថាសូមក្រុមកីឡាករដែលខំប្រកួតប្រជែងគ្នាដើម្បីដណ្តើមពានរង្វាន់របស់លោកហើយមិនបានឈ្នោះ​ សូមកុំបោះបង់ត្រូវខំហាត់បន្ថែមដើម្បីដណ្តើមពានរង្វាន់នៅឆ្នាំក្រោយៗបន្តទៀតហើយចំពោះក្រុមកីឡាករដែលទទួលបានជ័យជំនះក៏ត្រូវវិកហាត់បន្ថែមទៀត​ ព្រោះ កីឡានាំមកនូវសុខភាពល្អសាមគ្គីភាពគ្នាពិសេសការប្រកួតកីឡាក្នុងម្លប់សន្តិភាព៕​

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299