Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន បង្កើតមុំសរសេរទាក់ទាញអ្នកទេសចរ ឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស

ភ្នំពេញ÷ដើម្បីជំរុញការបង្កើតជម្រើសឱ្យប្រជាពលរដ្ឋដើរកម្សាន្តពីតំបន់ទេសចរណ៍ក្នុងខេត្តមួយទៅខេត្តមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើតមុំសរសេរទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។

ក្នុងពិធីផ្សព្វផ្សាយ«ការលើកកម្ពស់វិស័យទេសចរណ៍ និង ប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបានផលិតមាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា«នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយនិងឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ប្រធានបទដដែល កន្លែងដដែល ទីតាំងដដែល ប៉ុន្តែយើងមើលមុំផ្សេងៗគ្នាវាបង្កើតឱ្យមានជម្រើសច្រើន ទៅលើការផ្សព្វផ្សាយព័ត៌មានទាំងអស់នេះហើយអ្វីដែលសំខាន់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងចាប់ដៃគ្នាក្នុងការផ្សព្វផ្សាយរៀបចំជាកិច្ចប្រជុំ រៀបចំជាកម្មវិធីផ្សព្វផ្សាយ ដើម្បីជូនព័ត៌មានដល់អ្នកពាក់ព័ន្ធអំពីរបកគំហើញថ្មីៗនៃទីតាំងទេសចរណ៍ ជំរុញលើការផ្សព្វផ្សាយ ជំរុញលើសេវា និងការទាក់ទាញនូវអ្វីដែលភ្ញៀវចង់ដឹង»។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់ មុននឹងរៀបចំផែនការទៅទស្សនានៅក្រៅប្រទេស អាចដាក់ផែនការទស្សនាក្នុងប្រទេសឱ្យស្គាល់ប្រទេសខ្លួនឯងសិន យើងក៏សំបូរបែបទស្សនាកម្សាន្ត មានឆ្នេរសមុទ្រ មានតំបន់ខ្ពង់រាបមានអាកាសធាតុត្រជាក់ និងមានបន្លែងដាំនៅទីនោះផ្ទាល់ជំរុញគាំទ្រគោលនយោបាយនាំចេញនៅនឹងកន្លែងគឺមានន័យថា បងប្អូនជួយជីវភាពប្រជាពលរដ្ឋ ប្រជាកសិករដាំបន្លែបង្ការ ដាំដំណាំផ្សេងៗតាមរយៈ ការធ្វើទេសចរណ៍កន្លែងហ្នឹង បង្កើនផលិតភាព បង្កើនជីវភាព អាហ្នឹងជាចំណុចធ្វើឱ្យសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងដើរច្រើន ហើយទាក់ទាញតាមរយៈគោលនយោបាយរបស់ក្រសួងទេសចរណ៍ ក៏ទាក់ទាញភ្ញៀវទេសចរក្រៅប្រទេសមកចាយវាយនៅក្នុងប្រទេសដែលមិនធ្វើឱ្យលិចធ្លាយនៅខាងក្រៅប្រទេស។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា«អ៊ីចឹងពេលយើងលើកទឹកចិត្តទេសចរក្នុងស្រុក គឺជាផ្នែកមួយជួយជំរុញបន្ថែមនូវការផលិតនូវផលិតផលនៅក្នុងស្រុក ហើយអាហ្នឹងហើយ គឺយើងទប់ការលិចធ្លាយចំណូលពីទេសចរទៅក្រៅប្រទេសតាមរយៈដែលយើងប្រើប្រាស់ដំណាំ និងលើកទឹកចិត្ត កាលណាដែលមានទីផ្សារប្រជាកសិករដាំ យើងនឹងផ្គត់ផ្គង់ប្រើប្រាស់បាន»៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299