សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុង្គឧត្តមគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងនាមក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ត កំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម ក្នុងឱកាសខួបកំណើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមអនុញ្ញាតសម្តែងនូវមោទកភាព និងការគោរព កោតសរសើរដ៏ស្មោះចំពោះ សម្តេច ដែលបានលះបង់កម្លាំងកាយ-ចិត្ត បញ្ញាស្មារតី តស៊ូពុះពារ និងធ្វើ ពលីកម្មគ្រប់បែបយ៉ាងដឹកនាំបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្នុងរយៈពេលជាង បីទស្សវត្សរ៍កន្លងមក ព្រមទាំងបានចូលរួមចំណែកកសាងបាននូវសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើន តាមរយៈ ការគ្រប់គ្រងរដ្ឋបាលដែនដីលើវិស័យនយោបាយ រដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើ វិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងពន្ធនាគារ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ ខ្ញុំសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងចៀសផុតពី រោគាព្យាធិទាំងឡាយកុំបីអាក់ខានឡើយ។
សូម សម្តេចក្រឡាហោម មេត្តាទទួលគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំបាទ។
ថ្ងៃពុ៨២៣៩ ខែបុ៥ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
