ខេត្តកណ្ដាល៖ ថ្មីទៀតហើយបុរស់ម្នាក់ខឹងគេមិនជួលទីតាំងអោយខ្លូនដាក់មាន់អនឡាញបញ្ជាមេប៉ុស្ត៍ និងអធិការស្រុកស្អាងអោយចុះបង្ក្រាប តើមានពាក់ពន្ធ័អ្វីខ្លះជាមួយលោកអធិការស្រុកស្អាងបានជាបុរសម្នាក់ថ្លើមធំហ៊ានគម្រាមពលរដ្ឋដល់ផ្ទះហើយយកឈ្មោះលោកម៉េប៉ុស្តរ៏និងអធិការស្រុកស្អាងមកប្រើយ៉ាងដូច្នេះ។
បើយោងតាមប្រភពពីពលរដ្ឋបានអោយដឹងថាកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២៥ស្ថិតនៅភូមិតាលន់ឃុំត្រើយស្លាស្រុកស្អាងមានបុរស់ម្នាក់មិនស្គាល់ឈ្មោះបានចុះទៅសុំជួលផ្ទះដើម្បីដាក់ទូរទស្សន៏ជល់មាន់អនឡាញតែត្រូវម្ចាស់ផ្ទះមិនព្រមជួលអោយស្រាប់តែបុរស់ខាងលើបានយកឈ្មោះលោកម៉េប៉ុស្ដ៏ត្រើយស្លានិងលោកអធិការស្រុកស្អាងអោយចុះបង្ក្រាបបើផ្ទះខាងលើហ៊ានតែបើកលេងល្បែង។
ប្រភពពីពលរដ្ឋបានអោយដឹងទៀតថាកន្លងមកស្រុកស្អាងសំបូរណាស់រឿងជនឆ្លៀតឪកាស់ដើរគម្រាមពលរដ្ឋដល់ក្នុងផ្ទះអារឿងសុំជួលទីតាំងដាក់ល្បែងជល់មាន់អនឡាញហើយសមត្ថកិច្ចមិនមានចំណាត់ចំពោះជនទាំងនោះឡើយ។
ប្រភពបានអោយដឹងទៀតថាការដណ្ដើមវាទទីពីសំណាក់ក្រុមជើងកាងល្បែងអនឡាញនៅស្រុកស្អាងបានបង្កភាពអនាធិប្បតិយនិងឆ្លុះបញ្ជាំងអោយឃើញថាក្រុមអាជ្ញាមានភាពកម្សោយក្នុងការបង្ក្រាបល្បែងស៊ីទាំងនោះព្រោះល្បែងជល់មាន់អនឡាញរីកដូចផ្សិតពេញស្រុកស្អាងបញ្ហាទាំងនេះហើយដែលធ្វើអោយលោកអភិបាលខេត្តកណ្ដាឈឺក្បាលវិលមុខដោយសារតែមន្រ្តីថ្នាក់ក្រោម។
ជុំវិញករណីខាងលើលោករស់ចន្ថាអធិការនគរបាលស្រុកស្អាងបានអោយកាសែតកោះសន្តិភាពដឹងថាលោកសុំរូបថតបុគ្គលដែរយកឈ្មោះលោកទៅគម្រាមពលរដ្ឋវាអស្ចារ្យប៉ុណ្នាទៅលោកនិងប្រើវិធានការច្បាប់។
ពលរដ្ឋរស់នៅស្រុកស្អាងសំណូមពរដល់លោកគួច ចំរើនអភិបាលខេត្តកាកែវជួយមានចំណាត់ការចំពោះបុគ្គលខាងលើនេះដែរបានយកឈ្មោះមន្រ្តីមានសមត្ថកិច្ចទៅគម្រាមរាស្រ្តទន់ខ្សោយ៕
