Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យការសាងសង់អគារ ស្នាក់ការសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារស្នាក់ការសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិទី៧ ក្បែរសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ជាងដែលកំពុងទទួលការសាងសង់ ធ្វើឲ្យបានត្រឹមត្រូវទៅតាមប្លង់ដែលបានគ្រោងទុក និងពិនិត្យមើលឡើងវិញនូវចំណុចខ្វះខាត់មួយចំនួន ដូចជា បរិស្ថានជុំវិញ ផ្លូវចូល កន្លែងធ្វើការ កន្លែងប្រជុំ និងជាពិសេសជណ្ដើរសម្រាប់ជនពិការ ដើម្បីកែសម្រួលឡើងវិញ និងដាក់ឆ្លងយោបល់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ធ្វើយ៉ាងណាឲ្យអគារស្នាក់ការនេះ មានលក្ខណៈស្តង់ដារ និងស្រស់ស្អាតទៅតាមការគ្រោងទុករបស់ថ្នាក់ដឹកនាំ។

បើតាមការបញ្ជាក់របស់ អ្នកទទួលការសាងសង បានឲ្យដឹងថា អគារស្នាក់ការសាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានចាប់ផ្ដើមការសាងសងអស់រយៈពេល ៨ខែហើយ នេះបើគិតចាប់តាំងពីថ្ងៃបញ្ចុះបឋមសិលាសាងសង់ កាលពីនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណជាង ៩០%ហើយ ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299