Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ប្រកាសមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរីថ្មី ជំនួស លោកឧត្តមសេនីយ៍ត្រី ម៉ៅ ញឹម ដែលត្រូវចូលនិវត្តន៍

ខេត្តតាកែវ​ ៖​ រសៀលទី០២ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និង លោក មុត សុវណ្ណារឹទ្ធ ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី លោក រស់ ប៊ុនធឿន អភិបាលស្រុក បានអញ្ជើញជាធិបតីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ជំនួស លោកឧត្តមសេនីយ៍ត្រី ម៉ៅ ញឹម ដែលត្រូវចូលនិវត្តន៍។

ពិធីនេះមានការអញ្ជើញចូលរួមដោយ លោកវរសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកផ្នែកសឹករងស្រុក លោកនាយក នាយករង រដ្ឋបាល លោកមេឃុំគ្រប់ឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូប។
ថ្លែងនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ បានថ្លែងការកោតសរសើរចំពោះ អតីតមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី លោកឧត្តមសេនីយ៍ត្រី ម៉ៅ ញឹម កន្លងមកនេះ បានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ធនធាន ខិតខំបំរើសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដោយមិនខ្លាចហត់នឿយនោះឡើយ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានណែនាំដល់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរី ដែលទើបចូលកាន់តំណែងថ្មី​ ត្រូវខិតខំត្រូវបំពេញតួនាទី ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងភូមិសាស្ត្រភូមិ​ ឃុំ​ ស្រុក ប្រកបដោយសន្តិសុខល្អប្រសើរ ជាពិសេសត្រូវខិតខំកសាងអង្គភាពឱ្យបានរឹងមាំ មានទំនាក់ទំនងនិងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕​

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299