Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ហាងកាហ្វេឃ្រូសំរោងស្ថិតនៅភូមិព្រែកសំរោង២សង្កាត់តាខ្មៅ សាងសង់សំណង់រឹងមាំចូលមាត់ទន្លេបាសាក់

រូបភាពដែលបានបង្ហាញអំពីសំណង់រឹងមាំ ជាប់មាត់ទន្លេបាសាក់ឋិតនៅក្នុងភូមិសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺជាហាងកាហ្វេដ៏ធំមួយទាក់ទាញបានយុវជន-យុវនារីជាច្រើន ឲ្យចូលមកទទួលទានកាហ្វេជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺហាងកាហ្វេនេះបានសង់សំណង់ថ្មរឹងមាំចូលមាត់ទន្លេបាសាក់ យ៉ាងធំជ្រងោលៗ។

ប្រភពរាយការណ៍ថា ទីតាំងហាងកាហ្វេនេះស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលមានឈ្មោះថា ឃ្រូសំរោងដែលបានសាងសង់សំណង់រឹងមាំ ហើយធ្វើផែបណ្ដែតទឹកមួយទៀតផង។ នៅតាមបណ្ដោយមាត់ទន្លេប្រហែល ៥០ ម៉ែត្រ គេបានចាក់បេតុងបង្គោលថ្មយ៉ាងរឹងមាំ ការ ពារខ្លាចរលំបាក់ចូលក្នុងទន្លេដោយប្រការណាមួយ ។ គេអាចមើលឃើញបានថា វាជាសំណង់ខុសច្បាប់ទាំង ស្រុងពីព្រោះបានរំលោភបំពានទៅមួយផ្នែកនៃទន្លេ។

នៅទីនេះមានយុវជន-យុវនារីដែលមកផឹកកាហ្វេ អាចមានមួយចំនួន ជាក្រុមដែលមានសមាសភាពមិនល្អនៅក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលទៀតផង។ យ៉ាងណាក៏ដោយវាជាចំណែកមួយដែលអាជ្ញាធរ មាន សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យនៅទីនោះ។

លោកជៀម ខូយ ចៅសង្កាត់តាខ្មៅមិនអាចបំភ្លឺបានទេដោយលោកជាប់រវល់មានភ្ញៀវ។

លោកឃឹម សំភារះ អភិបាលក្រុងតាខ្មៅបានឆ្លើយតបថាលោកមិនច្បាស់ទេ រង់ចាំបើកមើលឯកសារសិនព្រោះវាច្រើនពេក។

សំណង់នៅទីនោះត្រូវគេកត់សម្គាល់ឃើញមានច្រើនប្រភេទដែលជាអាគាររឹងមាំ។ គេមិនដឹងថា តើអាជ្ញាធរក្រុងតាខ្មៅនិងសមត្ថកិច្ចជំនាញបានដឹងអំពីបញ្ហាសំណង់ខុសបទដ្ឋានបច្ចេកទេសសង់រំលោភចូលនៃទន្លេបាសាក់នេះដែរឬយ៉ាងណានោះទេ? គេរំពឹងថាអាជ្ញាធរក្រុងតាខ្មៅក៏ដូចជាស្ថាប័នជំនាញនិងចុះត្រួត ពិនិត្យមើលអំពីភាពស្របច្បាប់នៃសំណង់មួយនេះផង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299