Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

មុខសញ្ញាចំនួន០២នាក់ ប្រើកាំភ្លើងកែច្នៃ បាញ់មកលើរថយន្តរបស់ពលរដ្ឋ បណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅឃុំស្ពឺ ស្រុកចំការលើ ត្រូវបានឃាត់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី

កំពង់ចាម÷ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញបានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នៅស្រុកចំការលើបន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២:០០នាទី ថាមានសកម្មភាពជនមិនស្គាល់អត្ដសញ្ញាណ បានយកកាំភ្លើងកែច្នៃ បាញ់មកលើរថយន្តពលរដ្ឋបណ្តាលឱ្យបែកកញ្ចក់រថយន្ដ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសស្រាល នៅចំណុផ្លូវបេតុងខាងត្បូងវត្តពព្រេង ស្ថិតក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ
ខេត្តកំពង់ចាម។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុក
ចំការលេី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាចំនួន០២នាក់ នៅវេលាម៉ោង១២:២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបាននាំយកមកសាកសួរបំភ្លឺ ហើយជនសង្ស័យបានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកកាំភ្លើងកែច្នៃ (បាញ់គ្រាប់កង់)បាញ់ទៅលើរថយន្ដ នៅចំណុចខាងលើ ពិតប្រាកដមែន ។

ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយេីងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលេីបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចង់ក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលដំបូងខេត្តកំពង់ចាម ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299