Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបក្មេងទំនើង ជិះម៉ូតូប្រើបំពង់ស៊ីម៉ាំងកែច្នៃ សំឡេងឮខ្លាំងរំខានដល់ប្រជាពលរដ្ឋ

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបក្មេងទំនើង ដែលជិះម៉ូតូ ប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំង នៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចរង្វង់មូលត្រេីង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ បានឃើញ ក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក Suzuki  riders ពណ៌សលាយខ្មៅ គ្មានស្លាកលេខ កំពុងជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ។

មន្ត្រីដដែលបានបន្តថា ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំជាលទ្ធផល អ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ សុខុម ករុណាពេជ្រ អាយុ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម៉ូតូមួយគ្រឿងខាងលើ សមត្ថកិច្ចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវីធី ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299