Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ចាម ស្នើសុំអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ ចូលរួមចំណែកឲ្យបានសកម្ម ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត

(កំពង់ចាម) ក្នុងពិធីបើកវេទិការឆ្លុះបញ្ចាំងប្រចាំឆ្នាំ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅសាលសន្នីសីទ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ ចូលរួមចំណែកឲ្យបានសកម្ម ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានមានប្រសាសន៍សម្ដែង នូវអំណរអគុណ ចំពោះ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលកន្លងមក ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានយកឱកាសនោះ សំណូមពរដល់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូរ និងអាជ្ញាធរពាក់ព័ន្ធ ចំនួន ៣ចំណុចសំខាន់ៗ គឺ ៖

១‑ស្នើអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បន្តគាំទ្រថវិកា និងបច្ចេកទេសក្នុងការ អនុវត្តការងារគណនេយ្យភាពសង្គមដល់ខេត្តកំពង់ចាម។

២‑ស្នើអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងចូលរួមដោយស្មោះសរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការងារកែណែទម្រង់ របស់រាជរដ្ឋាភិបាល ជាពិសេស ការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ និងឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋនៅកម្រិតមូលដ្ឋាន។

៣‑ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរក្សាកិច្ចសហការល្អ ជាមួយអង្គការដៃគូអភិវឌ្ឍន៍ក្នុងដំណើរការ លើកកម្ពស់គុណភាពសេវាសាធារណៈ និងបន្តវិភាជន៍ថវិការឃុំ សង្កាត់ របស់ខ្លួន សម្រាប់អនុវត្តការងារគណនេយ្យភាពសង្គម ជាមួយអង្គការដៃគូ និងចាត់ទុកតម្រូវការរបស់ប្រជាពលរដ្ឋជាការងារអាទិភាព ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299