(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ នេះ បានសហការជាមួយ អាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំវិហាធំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហាធំ និងសហគមន៍នេសាទវិហាធំ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណីរួមមាន៖
ករណីទី០១ លូស្បៃមុងចំនួន ០៥មាត់ របាំងស្បៃមុងប្រវែង ២៥០មែត្រ បង្គោលចម្រឹងឬស្សីចំនួន ៨០ដើមចាក់លែងកូនត្រីចម្រុះចំនួន ៤០គីឡូក្រាម នៅចំណុចដីក្រហម ឃុំវិហាធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីទី០២ លូស្បៃមុងចំនួន ០៧មាត់ របាំងស្បៃមុងប្រវែង ៤២០មែត្រ បង្គោលចម្រឹងឬស្សីចំនួន ១០៥ដើម ចាក់លែងកូនត្រីចម្រុះចំនួន ៤២គីឡូក្រាម។ នៅចំណុចមុខទួលសំពៅ ឃុំវិហាធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕
In this article:
