Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងធនធានទឹក និង​ឧតុនិយម ប្រកាស​បិទ​បញ្ចប់រដូវវស្សា​ឆ្នាំ​២០២០​​ ខណៈអាកាសធាតុត្រជាក់ចាប់ផ្តើម

ក្រសួងធនធានទឹក និង​ឧតុនិយម​បានប្រកាស​នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ​ថា រដូវវស្សា​ឆ្នាំ​២០២០ សន្មត់ថាបាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២០ហើយ។ ទន្ទឹម​នឹង​ការ​បិទ​បញ្ចប់​រដូវវស្សានោះ ឥឡូវ​នេះ គេ​ឃើញ​សម្ពាធខ្ពស់មួយ​បាន​កំពុង​រំកិល​ចុះ​ក្រោម​គ្រប​ដណ្តប់លើប្រទេស​កម្ពុជា ជាមួយ​ខ្យល់​មូសុងឦសាន្ត​កម្រិតបង្គួរ ដែលនឹងធ្វើ​ឲ្យ​តំបន់​ខ្លះ​ចុះត្រជាក់។

បើតាមការព្យាកររបស់ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​ស្ថានភាពនេះ បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាប​កណ្តាល សីតុណ្ហភាពអាចមាន​ចាប់ពី ២២ ទៅ៣២អង្សាសេ, បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចមានពី ១៩ ទៅ​៣១អង្សាសេ។

ចំណែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២៣ ទៅ ៣១អង្សាសេ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299