Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ពលរដ្ឋខេត្តកំពង់ចាមសង្ឃឹមយ៉ាងមុតមាំថាគ្មានទៀតទេ ល្បែងស៊ីសងមាន់ជល់R78បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបនៅស្រុកស្ទឹងត្រង់

ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាម អបអរសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាលខេត្ត ដែលបានចាត់វិធានការភ្លាមៗក្តៅៗ ចំពោះល្បែងស៊ីសងមាន់ ជល់អនឡាញរបស់ក្រុមហ៊ុន R78 ដែលបានបោះទី តាំងនៅស្រុកស្ទឹងត្រង់នាពេលកន្លងមក។ តាមសេចក្តីរាយការណ៍ខ្សឹបខ្សៀវថា ល្បែងជល់មាន់តាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន R78 មិនមែនមានតែនៅស្រុកស្ទឹងត្រង់នោះទេ។ បណ្ដាស្រុកផ្សេងទៀតក៏លេចឮថាមានដែរ។ ប៉ុន្តែមិនទាន់មានឃើញចំណាត់ការយ៉ាងណានៅឡើយទេ។

គួរបញ្ជាក់ថា អនុវត្តតាមការណែនាំ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មាន និងបទបញ្ជា ពីលោកឧត្តមសេនីយីទោ ហេង វុទ្ធី ស្នង ការនគរបាលខេត្តកំពង់ចាម ភ្លាម លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរវាលស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ រួមជាមួយកម្លាំងប៉ុស្ដិ៍ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួត ពិនិត្យទីតាំងដែលសារព័ត៌មានចុះផ្សាយថា មានការលួចលាក់លេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត ចំនួន ០៣ឃុំ នៅក្នុងស្រុកស្ទឹងត្រង់ ។

សមត្ថកិច្ចឲ្យដឹងថា ទីតាំងទាំង៤កន្លែងដែលសង្ស័យមានការលួចលាក់លេង ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត គឺស្ថិតនៅក្នុងឃុំចំនួន ៣ គឺ ៖ ឃុំអារក្សត្នោត ១ ទីតាំង ,ឃុំសូភាស២ទីតាំង និងឃុំមេសជ្រៃ០១ទីតាំង។ ទីតាំងទាំងនេះគឺមានល្បែងជល់មាន់តាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន R78 ដែលក្រុមហ៊ុននេះបានបោះទីតាំងរួចរាល់ហើយដែរនៅឯស្រុកចំការលើ។ ប្រភពបានប្រាប់ថា ក្រុមហ៊ុនល្បែងស៊ីសងខាងលើនេះបាននឹងកំពុងរៀបចំទីតាំងមួយចំនួនទៀត តាមបណ្ដាស្រុកក្នុងខេត្តកំពង់ចាម។

នៅគ្រាដែលប្រជាពលរដ្ឋដែលមិនពាក់វ៉ែនតាម្ញូប មើល ឃើញអំពីទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញរបស់ក្រុមហ៊ុនR78នោះ សមត្ថកិច្ចស្រុកស្ទឹងត្រង់ថា មិន ឃើញមានទេ ប៉ុន្តែបានអប់រំម្ចាស់ទីតាំងមួយចំនួនមិនឲ្យប្រព្រឹត្តឡើយ។ បើតាមប្រភពពីមន្ត្រីនគរបាលចុះទៅបង្ក្រាប បានអះអាតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងទាំង៤កន្លែងខាងលើ តែពុំមានសកម្មភាពលេងល្បែស៊ីសង ដូចការចុះផ្សាយនោះទេ។ ជាមួយនោះសមត្ថកិច្ចជំនាញ ក៏បានអប់រំណែនាំដល់ម្ចាស់ទីតាំង កុំឲ្យមានសកម្មភាពលួចលាក់លេងល្បែងស៊ីសងជាដាច់ខាត។ ដោយឡែកជាវិធានការសមត្ថកិច្ច បានដាក់កម្លាំងឃ្លាំមើល ប្រសិនបើមានសកម្មភាព នឹងមានវិធានការច្បាប់ផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្មេង,ចាស់ប្រុស,ស្រីនៅក្នុងទូទាំងខេត្តកំពង់ចាមសង្ឃឹមថាអាជ្ញាធរមានសមត្ថកិច្ច មិនបណ្ដែតបណ្ដោយឲ្យល្បែងស៊ីសងតាមអ៊ីនធឺណិតមាន់ជល់អនឡាញរបស់ក្រុមហ៊ុន R78 អាចដំណើរការបានទៀតនោះឡើយ។ ក្តីរំពឹងនោះគឺថា អាជ្ញាធរខេត្តចាត់វិធានការក្តៅ ជាពិសេសមិនលើកលែងចំពោះជនណាដែលព្យាយាមប៉ុនប៉ងដំណើរការឲ្យមានល្បែងស៊ីសងអនឡាញដូចជាមាន់ជល់ជាដើមនោះ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299