Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រោងចក្រផលិតខោខូវប៊ូយ ម៉េងវ៉ាន អុិនវេសមិន ហៅ(រោងចក្រដើមខ្វិត) ស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅបង្ហូតទឹកកខ្វក់ចូលប្រឡាយ

ក្រោយពីទទួលបាន ការរាយការណ៍ប្រជាពលរដ្ឋ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័ត៌មានបានចុះថតយករូបភាព ត្រង់ចំណុចបង្ហូរទឹកកខ្វក់ តាមលូមកប្រឡាយដែលមានក្លិនស្អុយ ហូរចូលទៅប្រឡាយ សង្ស័យមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រផល្លិតខោខូវប៊ូយ ម៉េងវ៉ាន អុិនវេសមិន ហៅថា (រោងចក្រដើមខ្វិត) ដែលមានទីតាំងស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ប្រភពទឹកហូរតាមលូនេះ គឺបង្ហូរចេញពីរោងចក្រខាងលេី ជាករណីបណ្តាលឱ្យមាន ទឹកខ្មៅក្លិនស្អុយ ដោយពុំមានការរៀប ចំសំអាតត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដែលក្រសួងបរិស្ថានដាក់ចេញនោះឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរឃើញមានទឹកពណ៌ខ្មៅដែលអាចជា ប្រភេទទឹកសំណល់បង្ហូរចេញពី រោងចក្រចូលប្រឡាយជាចំហរ។ គេឃើញសមត្ថកិច្ចជំនាញ ខាងបរិស្ថានខេត្តកណ្ដាលចុះទៅមើលដែរ។ ប៉ុន្តែមិនដឹងអំពីលទ្ធផលយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈដែលបានល្មើសទៅនឹងមាត្រា២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសទៅនឹងមាត្រា ៤,មាត្រា៦ និងមាត្រា ៩ថ្មីនៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ប្រជាពលរដ្ឋសំណូមពរដល់លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល និងមន្ទីរបរិស្ថានខេត្ត កណ្តាល មេត្តាចាត់កម្លាំងជំនាញ ចុះអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈដោយការបង្ហូរ ទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ,បញ្ឈប់រាល់ការបង្ហូកាក សំណល់ រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំង រោងចក្រចូលព្រែកអូរនិងប្រឡាយជាបន្ទាន់ ។ ជាងនេះទៅទៀតត្រូវកែសម្រួលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកដែលរងការបំពុលចាប់ពីចំណុចទីតាំងក្រុមហ៊ុនបង្ហូរ ទឹកកខ្វក់រហូតដល់ ទន្លេដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299