Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

នេះឬចរិកមន្ត្រីសាលាស្រុកលើក លុច ពន្លឺ ផឹកសុីស្រវឹងក្នុងក្លឹប មីស្ទើលេង វ៉ៃគេក្នុងបន្ទប់ទឹកហើយ តាមវ៉ៃគ្នាដល់ខាងក្រៅ មិនអស់ចិត្ត និងតាមបាញ់មេឃមួយគ្រាប់គំរាមគេដល់មុខផ្ទះ រួចធ្វើរត់ទៅប្ដឹងប៉ូលិសប៉ុស្តិ៍ដើម្បីរកយុត្តិធម៌ឲ្យខ្លួនឯងទៅវិញ?

(កណ្ដាល)៖ មានករណីមន្ត្រីសាលាស្រុកលើកដែកម្នាក់និងបក្សពួកបានវ៉ៃគេផ្អើលក្នុងក្លឹប មីស្ទើលេង មិនអស់ចិត្ត តាមវ៉ៃដល់ខាងក្រៅក្លឹបនិងបង្ខំឲ្យគេលត់ជង្គង់ និងបានប្ដឹងគេទៅនាយប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ថែមទៀត កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្លឹប មីស្ទើលេង ស្ថិតភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ថាញសារព័ត៌មានពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។

តាមប្រភពបានឲ្យដឹងថា មន្ត្រីសាលាស្រុករូបនោះ ឈ្មោះ លុច ពន្លឺ ជាមន្ត្រីទទួលបន្ទុកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៃរដ្ឋបាលសាលាស្រុកលើកដែក។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីសាលាស្រុកឈ្មោះ លុច ពន្លឺ បានទៅចាំវ៉ៃឈ្មោះតាដល់ក្នុងបន្ទប់ទឹក ព្រោះងាយស្រួលគេចពីកាំមេរ៉ាសុវត្ថិភាពក្នុងក្លឹប (ក្លឹបមានកាំមេរ៉ា) ហើយក៏បានធ្វើសកម្មភាពវ៉ៃទាត់ធាក់លើឈ្មោះតា បណ្ដាលឲ្យដួល ពេលនោះឈ្មោះតា ក៏បានងើបឡើង និងបានវ៉ៃតដៃវិញ បណ្ដាលឲ្យត្រូវមាត់ឈ្មោះពន្លឺមួយដៃបែកមាត់ ក៏មានគេមកជួយឃាត់ទាំងសងខាង។

ប្រភពបានបន្ថែមថា លុះពេលចេញមកខាងក្រៅក្លឹប ក្រុមរបស់ឈ្មោះ លុច ពន្លឺ ក៏បានធាក់អ្នកជួយឃាត់ខាងភាគីឈ្មោះតា បណ្ថាលឲ្យដួលលត់ជង្គង់ដែលជើងគាត់ធ្លាប់រងរបួស ហើយបានវះកាត់តដែកដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមខាងឈ្មោះពន្លឺបានវ៉ៃកញ្ចឹងកគាត់ថែមទៀតផង។ បន្ទាប់មកក្រុមខាងឈ្មោះតាក៏បាននាំគ្នារត់គេចបាត់ទៅ។

ប្រភពបានអះអាងថា បន្ទាប់មក ស្រាប់តែក្រុមឈ្មោះ លុច ពន្លឺ ដែលគេស្គាល់ថាជាប៉ូលិសចរាចរណ៍ស្រុកលើកដែកឈ្មោះ លុច ផល្លីន បានដេញទៅដល់មុខផ្ទះឈ្មោះតា ហើយក៏បានប្រើកាំភ្លើងបាញ់មេឃមួយគ្រាប់ដើម្បីគំរាម។ ដោយសារតែមានការភិតភ័យខ្លាំងពេកឈ្មោះតាក៏បានរត់ឡើងទៅភ្នំពេញទាំងយប់ទៅ។

បើតាមលោក លុច ពន្លឺនមន្ត្រីសាលាស្រុកលើកដែកបានប្រាប់អ្នកកាសែត ដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃ កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ថាលោកបានទៅហូបចុកលក្ខណៈគ្រួសារ មានគ្នា៦នាក់ ក្នុងនោះមានស្រី៣នាក់ ហើយក៏ស្រាប់តែលេចមុខភាគីម្ខាងទៀតមានគ្នាជិត១០នាក់អត់មានស្រីទេ ស្រែកឡូឡាចុះឡើងៗ ហើយលោកបានប្រាប់សន្តិសុខថា បើវាស្រវឹងហើយ ឲ្យវាទៅផ្ទះទៅ តែវាមិនទៅហើយ វាបែរជាជេរប្រមាថដល់ម្ដាយរបស់លោកប្រហែលជាកន្លះម៉ោង។

មន្ត្រីរូបនេះបន្តថា លោកមិនបានបង្ខំឲ្យលត់ជង្គង់ទេ មកពីវាហ្នឹងបង្កលក្ខណៈឲ្យលោកពិបាក ហើយនៅខ្ទង់ម៉ោងប្រហែល១០ លោកក៏ចូលបន្ទប់ទឹក ខណៈនោះលោកក៏បានជួបភាគីស្រែកឡូឡាឈ្មោះតា ក៏បាននិយាយប្រាប់ថា ហូបចុកឲ្យស្រួលបួលទៅ ហូបឲ្យសប្បាយទាំងអស់គ្នាទៅ កុំនាំគ្នាស្រែកឡូឡាអញ្ចឹង គេក៏សប្បាយ យើងក៏ចង់សប្បាយ មិនមែនភ្ញៀវតិចទេ មានភ្ញៀវបួនប្រាំតុឯណោះ ពេលនោះលោកក៏ជន្លរកវ៉ៃឈ្មោះតា តែមិនបានវ៉ៃទេ គ្រាន់តែជន្លប៉ុណ្ណោះ ស្រាប់តែខាងគេម៉ាត់លោក១ដៃមាំងឡើងបែកមាត់។ ហើយខ្ទង់ម៉ោង១១ យប់ក៏បាននាំគ្នាចេញមកខាងក្រៅក្លឹបក៏បានវ៉ៃគ្នាមួយប្រាវទៀត ហើយបន្ទាប់មកលោកក៏បានទៅដាក់ពាក្យប្ដឹងនៅនាយប៉ុស្តិ៍ព្រែកដាច់ដើម្បីឲ្យជួយស្វែងរកយុត្តិធម៌។ មន្ត្រីសាលាស្រុកលើកដែករូបនេះបន្តថា បើមិនជឿឆែកកាំម៉ារ៉ាទៅ ឃើញហើយ។
នោះពេលនឹង ក៏បានទាស់ពាក្យសម្ដីគ្នា ហើយបានវ៉ៃប្រតាយប្រតប់ៗគ្នាទៅ ហើយក៏បានវ៉ៃឈ្មោះពន្លឺត្រូវមួយដៃត្រង់មាត់ ហើយក៏មានគេជួយចាប់ឃាត់រៀងខ្លួនទៅ។ ហើយពេលកម្លាំងលោកទៅដល់កន្លែងកើតហេតុក្រុមអ្នកប្រតាយប្រតប់ក៏នាំគ្នាទៅផ្ទះអស់រកមិនឃើញ។

លោកអធិការបានបញ្ជាក់ថា លោកពន្លឺពិតជាបាននៅខាងក្នុងក្លឹបប្រាកដមែនក្នុងម៉ោងកើតហេតុនឹង។ ហើយលោកបានកំពុងតែស្រាវជ្រាវរកសាក្សីឲ្យចូលរួមពាក់ព័ន្ធករណីវ៉ៃគេរហូតលត់ជង្គង់នេះ។

ប្រភពមួយទៀតបានឲ្យដឹងថា នៅយប់នេះKTV ក្លឹបមីស្ទើលេង និងផ្ទះសំណាក់ ដែលជាទីតាំងបង្កើតអំពើហិង្សាកាលពីយប់មិញនេះ នៅតែមានអំណាចបើកលក់ ទទួលភ្ញៀវជាធម្មតា ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា មិនគួរណាអាជ្ញាធរបណ្តែតបណ្ដោយ ឱ្យមានបើក ក្លឹបកំសាន្ត KTV និងផ្ទះសំណាក់ នៅជាមួយគ្នានោះទេ។ ពួកគាត់ឆ្ងល់ថា តើការបើកក្លឹបកំសាន្ត KTV និងផ្ទះសំណាក់បែបនេះ ត្រឹមត្រូវតាមច្បាប់ទេសចរណ៍ដែរឬទេ?

ជុំវិញករណីខាងលើនេះ មហាជនស្នើសុំដល់លោកឧត្ថមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលមេត្តាជួយចាត់មន្ត្រីជំនាញឲ្យចុះស្រាវជ្រាវករណីខាងលើនេះផង ចៀសវាងជនរងគ្រោះពិតប្រាកដក្លាយជាជនសង្ស័យ ហើយជនសង្ស័យចង់ប្រែកាយមកក្លាយជាជនរងគ្រោះ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299