Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

លិខិតមិត្តអ្នកអាន÷ល្មមដល់ពេលជួសជុលសួនកុមារពោធិ៍ចិនតុងហើយឬនៅ?

រាជនីភ្នំពេញ÷ ក្នុងនាមប្រជាពលរដ្ឋដែលមានលំនៅឋានម្ដុំពោចិនតុងពិតជាមានចម្ងល់ថា ហេតុអ្វីបានជាសួនកុមារពោធិ៍ចិនតុងមិនព្រមជួសជុលដាក់ឲ្យដំណើរការឡើងវិញ យ៉ាងដូច្នេះ? មិនទាន់ផុតអាណត្តិ ឬយ៉ាងដូចម្ដេច? ផុតឬមិនផុតក៏គួរតែរៀបចំសួន១កន្លែងនេះ ដើម្បីឲ្យក្មេងៗបានទៅលេងកម្សាន្តហើយ។ ការទុកឲ្យសួននៅយ៉ាងដូច្នេះមិនល្អមើលនោះទេ។

ប្រជាពលរដ្ឋដែលនៅម្ដុំនោះបាននិយាយថា សួនកុមារពោធិ៍ចិនតុងត្រូវបានយកទៅធ្វើជាផ្សារបណ្ដោះអាសន្ននៅពេលដែលផ្សារស៊ិនជូរីផ្លាហ្សា នៅទល់មុខគ្នានោះ រៀបចំអភិវឌ្ឍន៍ដោយធ្វើថ្មី៊។ ប៉ុន្តែនៅពេលដែលផ្សារសិនជូរីផ្លាហ្សាធ្វើរួចហើយ អាជីវករបានរើ ទៅលក់នៅទីតាំងថ្មី ដូច្នេះសួនកុមារត្រូវនៅទំនេរ ដែលល្មមដល់ ពេលវេលា អាជ្ញាធរឬខាងភាគីផ្សារស៊ិនជូរីផ្លាហ្សាជួស ជុលឲ្យសួនកុមារនេះដំណើរការឡើងវិញហើយ។ ការរង់ចាំដ៏យូរមិនឃើញមានការជួសជុលនោះទេ។ មិនដឹងហេតុអ្វី? វាក្លាយជាកន្លែងបន្ទោបង់ទៅហើយ?

ក្នុងនាមប្រជាពលរដ្ឋ ពិតជាចង់ឃើញសួនកុមារនេះត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីឲ្យក្មេងៗបានទៅកំសាន្ត ពីព្រោះនៅម្ដុំនោះមិនមានសួនសម្រាប់កំសាន្តរបស់កុមារនោះឡើយ។ ក្នុងនាមប្រជាពលរដ្ឋនៅម្ដុំនោះពិតជារំពឹងថា សួនកុមារពោធិ៍ចិនតុងនឹងត្រូវបានរៀបចំជួសជុលដើម្បីផ្ដល់ឱកាសឲ្យកុមារបានទៅលេងកម្សាន្តក្នុងពេលឆាប់ៗខាងមុខនេះ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299