Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្តឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី បើក លេងល្បែងស៊ីសងខុសច្បាប់

កណ្តាល ៖ ដោយមានបទបញ្ជាពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងក្រុងតាខ្មៅ បន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ភេទប្រុស ពាក់ព័ន្ធការបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(តាមអុីនធឺណេត) មួយកន្លែង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល យកមកអង្គភាពកងរាជអាវុធហត្ថដើម្បីសាកសួរ។

+វត្ថុតាងចាប់យករួមមាន: ទូរស័ព្ទ ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299